លោកស្រី Luciana Lamorgese រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋអ៊ីតាលី
កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី Luciana Lamorgese រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋអ៊ីតាលីបានថ្លែងថា ចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាល កំណត់ នៅក្នុងប្រទេសអ៊ីតាលី មានចំនួន ៦៣.៨% ប្រមាណជា ៩% តិចជាងការបោះឆ្នោតកាលពី ខែមីនា ឆ្នាំ២០១៨ នីតិកាលមុន។
ការព្យាករណ៍ដំបូង ដោយផ្អែកលើលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋម បានអះអាងពីភាពនាំមុខ របស់ក្រុមចម្រុះនិយមកណ្តាល-ស្តាំ នៅក្នុងការបោះឆ្នោត។ បើតាមការវិភាគរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Consorzio Opinio Italia ឱ្យប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Rai បានបង្ហាញថា គណបក្ស Brothers of Italy កំពុងតែទទួលបានសំឡេងនៃការបោះឆ្នោតនេះ ២៤.៧% ទៅក្នុងព្រឹទ្ធសភា។ ដៃគូរបស់គណបក្សនេះ គឺគណបក្ស League និងគណបក្ស Forza Italia ទទួលបាន ៨.៧% និង ៨% រៀងៗខ្លួន…៕
https://www.urdupoint.com/en/world/turnout-in-italian-parliamentary-elections-re-1568454.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម