លោក Chung Jin-suk អនុប្រធានសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)
កាលពីថ្ងៃចន្ទ ២៦ ខែកញ្ញា ឆ្នាំ២០២២ លោក Chung Jin-suk អនុប្រធានសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍នេះ ដើម្បីចូលរួមក្នុងពិធីបុណ្យ សពលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន។ លោក Chung គ្រោងធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃ នៅរដ្ឋធានីតូក្យូ ដោយដឹកនាំក្រុមសមាជិកភាមកពីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលជា ក្រុមមិត្តភាពសភាកូរ៉េ-ជប៉ុន ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរបស់សមាជិកសភា នៃប្រទេស ទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក Chung នោះ ត្រូវបានអមដំណើរដោយសមាជិកសភាកូរ៉េ ខាងត្បូង ៨ រូប ៕
https://www.koreatimes.co.kr/www/nation/2022/09/120_336717.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម