logo logo
banner1
ប្រធានសភាជាន់ទាបរុស្ស៊ីធ្វើទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់
 

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ីធ្វើទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់

​លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី បានអញ្ជើញមកដល់​ សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយ។ ថ្នាក់ដឹកនាំសភា​ជាន់ទាបរុស្ស៊ីរូបនេះបានជួបពិភាក្សាការងារជាមួយលោក Ali Huseynli អនុប្រធានទី១ នៃរដ្ឋសភាអាស៊ែបៃហ្សង់, ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំរុស្ស៊ី, លោក Mikhail Bocharnikov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ែបៃហ្សង់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាស៊ែបៃហ្សង់ជាច្រើនរូបទៀត នៅឯអាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev International Airport ។

​នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោក Volodin និងលោកស្រី Sahiba Gafarova ប្រធានសភាអាស៊ែបៃហ្សង់ បានជួបពិភាក្សាការងារអំពីតួនាទីសភា ក្នុងការគាំទ្រ​ច្បាប់​សម្រាប់​វិធានការនានារបស់លោកប្រធានាធិបតីរុស្ស៊ី។ កិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយលោកស្រី Gafarova កាលពីពេលថ្មីៗនេះ លោក Volodin បានបញ្ជាក់អំពី​ទស្សនកិច្ចរបស់លោកនៅរដ្ឋធានីបាគូ ដែលត្រូវបានគ្រោងធ្វើនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ នេះ។

​គួររំលឹកឡើងវិញថា មន្ត្រីរដ្ឋាភិបាលរុស្ស៊ី បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេស​អាស៊ែបៃហ្សង់  កាលពីថ្ងៃទី២៤-២៥ ២០១៨។ ក្រៅពីនេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មាន​ជំនួបមួយក្នុងរដ្ឋធានីមូស្គូ រវាងលោក Volodin និងលោកស្រី Gafarova។

​ប្រទេសអាស៊ែបៃហ្សង់ និងរុស្ស៊ី បានសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន ដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម គយ ទូរគមនាគមន៍ បច្ចេកវិទ្យា និងវិស័យនានាជាច្រើន​ទៀត។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារអន្តរក្រុមហ៊ុន, ឯកសារអន្តររដ្ឋាភិបាលជាង ២៣០ ឯកសារ និងផែនទីបង្ហាញ ផ្លូវចំនួន ៦ ដែលត្រូវបានកំពុង​អនុវត្តន៍។

ការវិនិយោគរបស់អាស៊ែបៃហ្សង់ក្នុងក្រុមហ៊ុនរបស់រុស្ស៊ី បានកើនឡើង ១.២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ភាគច្រើននៃការវិនិយោគ គឺទៅលើវិស័យក្រៅពី​ប្រេង​ឥន្ធនៈ។ លើសពីនេះទៀត​ការវិនិយោគរបស់រុស្ស៊ីក្នុងក្រុមហ៊ុនរបស់អាស៊ែបៃហ្សង់ មានចំនួនសរុប ៦.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក​ ជាមួយនឹងចំនួន ៥ ពាន់​លានដុល្លារសហរដ្ឋអាមេរិកលើវិស័យប្រេងឥន្ធនៈ និងវិស័យផ្សេងៗទៀតក្រៅពីប្រេងឥន្ធនៈ។ ប្រាក់ចំណូលលើវិស័យពាណិជ្ជកម្ម រវាងអាស៊ែបៃហ្សង់ និងរុស្ស៊ី បាន កើនឡើង ២.៩ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់អាស៊ែបៃហ្សង់ និងរុស្ស៊ី៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០៩-២២- កែវ ធាវប្រែសម្រួលពី៖ https://menafn.com/1104924186/Azerbaijani-Parliament-Speaker-To-Meet-Russian-State-Duma-Chairman



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`