logo logo
banner1
សន្និបាតសភាអង្គការណាតូ ផ្តល់ពានរង្វាន់”ស្រ្តីសម្រាប់សន្តិភាព និងសន្តិសុខ” ជូនលោកស្រីឧបនាយករដ្ឋមន្រ្តីប្រទេសអ៊ុយក្រែន
 

គណៈកម្មាធិការជ្រើសតាំង របស់សន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ(NATO PA) បានបោះឆ្នោតអនុម័តផ្តល់ពានរង្វាន់ប្រចាំឆ្នាំលើកទី២ ផ្នែក”ស្រ្តីសម្រាប់​សន្តិភាព និងសន្តិសុខ” ជូនលោក ស្រីOlha Stefanishyna ឧបនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ុយក្រែន ទទួលបន្ទុកកិច្ចការសមាហរណកម្មអឺរ៉ុប និងអឺរ៉ុប-អាត្លង់ទិក។ លោកស្រី Stefanishyna ក៏ជាប្រធានគណៈកម្មការសិទ្ធិស្មើភាពសម្រាប់ស្រ្តី និងបុរស ផងដែរ។ ក្រោមការដឹកនាំរបស់លោកស្រី ប្រទេសអ៊ុយក្រែនអនុម័តផែនការសកម្មភាពជាតិ​លើកទី២​​របស់ខ្លួន ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៣២៥។

លោកGerald E. Connolly ប្រធានNATO PA បានថ្លែងថា៖ ”ក្នុងនាមជាសម្ពន័្ធភាពលទ្ធិប្រជាធិបតេយ្យ អង្គការណាតូមានការប្តេជ្ញាចិត្តក្នុងរក្សាគុណតម្លៃរួមរបស់លទ្ធិ​ប្រជា​ធិបតេយ្យ។ ការចូលរួមដោយពេញលេញ ដោយអត្ថន័យ និងដោយស្មើភាពពីសំណាក់ស្រ្តីនៅក្នុងគ្រប់ទិដ្ឋភាពនៃសន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃតម្លៃ​របស់​លទ្ធិប្រជាធិបតេយ្យ។ លោកស្រី Stefanishyna គឺជាជើងឯកដ៏អ-ស្ចារ្យមួយសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន សម្រាប់ការត្រួសត្រាយផ្លូវនៃ​សមាហរណកម្មអឺរ៉ុប និងអឺរ៉ុប-អាត្លង់ទិក និងសម្រាប់ការចូលរួមក្នុងស្រ្តីក្នុងបុព្វហេតុទាំងនេះ។​ ការបង្កសង្រ្គាមដោយគ្មានហេតុផល ដោយអយុត្តិធម៌ និងដោយឃោរឃៅពី​សំណាក់សហព័ន្ធរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន គឺមិនមែនត្រឹមតែជាតែការវាយប្រហារមកលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប៉ុនប៉ងផងដែររបស់រុស្ស៊ី ដើម្បីកម្ទេចលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអ៊ុយក្រែន និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះឥទ្ធិពល នៅគ្រប់ទីកន្លែងទូទាំងពិភពលោក។ NATO PA សូមសម្តែងការគោរព និងកោតសរសើរយ៉ាងក្រៃលែងចំពោះសេចក្តីក្លាហាន និងការមិនចុះញ៉ម ដែលលោកស្រីStefanishyna បានបង្ហាញជូនពិភព លោកតាមរយៈការខិតខំកៀរគរការគាំទ្រពី​អន្តជាតិ សម្រាប់ប្រទេសអ៊ុយក្រែន។ លោកស្រីStefanishyna បានខិតខំធ្វើការងារនេះជារៀងរាល់ថ្ងៃ និងយ៉ាងសស្រាក់សស្រាំជាទីបំផុត។ យើងទាំងអស់គ្នាមានសេចក្តី​សោមនស្សក្នុងការទទួលស្គាល់នូវសា្នដៃ និងកិច្ចខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកស្រីឧបនាយករដ្ឋមន្រ្តីStefanishynaនាពេលកន្លងមក។ លោកស្រី​Stefanishyna ពិតជាស័ក្តិសមនឹងទទួល”ពានរង្វាន់ស្រ្តីសម្រាប់សន្តិភាព និងសន្តិសុខ” ឆ្នាំ ២០២២របស់NATO PA…” ៕

http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២៥-០៩-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/ukraines-deputy-prime-minister-olha-stefanishyna-receive-2022-women-

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`