លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរុស្ស៊ី
កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធានសភា ជាន់ទាបសហព័ន្ធរុស្ស៊ី បានអំពាវនាវឱ្យសមាជិកសភាមានសិទ្ធិចូលធ្វើទាហានដើម្បីចូលរួមធ្វើសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពី លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានចេញក្រឹត្យមួយស្តីពី ការធ្វើទំនើបកម្មយោធាក្នុងការលៈទេសៈសង្គ្រាម កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយដោះស្រាយការងារប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។
លោក Volodin បានថ្លែងក្នុងសារនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនូវអ្វីដែលលោកបានអះអាងថា «មិនមែនត្រឹមតែការបង្កើតកងទ័ពណាហ្ស៊ី ដើម្បីប្រយុទ្ធជាមួយទាហាន និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រយុទ្ធផងដែរជាមួយកងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង។
ក្នុងទឹកដីប្រទេសអ៊ុយក្រែនមានគ្រូបង្វឹកយោធា, ទាហានស៊ីឈ្នួល គ្រឿងបរិក្ខារ សព្វាវុធ និងសម្ភារៈសឹករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ជាច្រើនសន្ធឹកសន្ធាប់ និងមានខ្សែវិទ្យុទាក់ទងជាង ១ ពាន់គីឡូម៉ែត្រ។ លោក Volodin បានគូសបញ្ជាក់ថា វាចាំបាច់ណាស់ត្រូវតែបង្កើនចំនួនកងកម្លាំងយោធាដើម្បីដាក់ពង្រាយក្នុងប្រទេសជិតខាង។
ក្នុងស្មារតីនេះ លោក Volodin បានបញ្ជាក់ទៀតថា ការធ្វើទំនើបកម្មយោធាក្នុងកាលៈទេសៈ សង្គ្រាមនេះ បានធ្វើឱ្យប៉ះពាល់ដល់អ្នកដែលបានកំពុងបម្រើក្នុងវិស័យយោធា និងអ្នកដែលមាន បទពិសោធន៍ធ្វើសង្គ្រាម។ លោក Volodin បានបញ្ជាក់ទៀតថា សមាជិកសភាដែលជាអ្នកឆ្លើយតបទៅនឹងតម្រូវការនេះ គួរតែជួយតាមរយៈការចូលរួមរបស់ខ្លួនក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនេះ។
សមាជិកសភារុស្ស៊ីទាំងអស់គ្មានឧបករណ៍សម្រាប់ការពារគ្រាប់ឡើយ។ លោក Volodin បានថ្លែងថា ឥឡូវនេះដល់ពេលយើងជួបបញ្ហាប្រឈម។ យើងរួមគ្នាយកជ័យជំនះឱ្យបានក្នុងសង្គ្រាមនេះ។ សុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យភាពជាតិរបស់យើង នឹងត្រូវបានធានា។ នេះបើតាមការសន្និដ្ឋានរបស់លោក Volodin ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.msn.com/en-gb/news/world/duma-speaker-calls-on-eligible-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម