លោក Huang Yi អតីតសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន
ទីភ្នាក់ងារសារព័ត៌មាន The Xinhua News Agency បានរាយការណ៍ថា អគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជា មានិតចិន បានប្រកាសចេញដីកាចាប់ខ្លួន លោក Huang Yi អតីតសមាជិកសភាប្រឹក្សានយោបាយប្រជាជន ចិននៅខេត្ត Yunnan ប្រទេសចិនភាគខាងត្បូង ពីបទសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។ គណៈកម្មការ ស៊ើបអង្កេតជាតិ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើសំណុំរឿងរបស់លោក Huang ហើយបានបញ្ជូន សំណុំរឿងនេះបន្តទៅស្ថាប័នអយ្យកាដើម្បីធ្វើការចោទប្រកាន់រួចហើយ។ នេះបើតាមរបាយការណ៍របស់អគ្គ រដ្ឋអាជ្ញាចិន។ លោក Huang អតីតអនុប្រធានគណៈកម្មាធិការខេត្ត Yunnan នៃសភាប្រឹក្សានយោបាយ ប្រជាជនចិន កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញថា បានទទួលប្រាក់, អំណោយរបស់បុគ្គលមួយចំនួន និងពិធីជប់លៀងផ្សេងៗ ហើយបានចូលកម្សាន្តក្នុងក្លឹបជាឯកជនញឹកញាប់៕
https://ukranews.com/en/news/882041-china-s-top-procuratorate-orders-arrest-of-former-yunnan-political-advisor
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម