ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាតំណាងសហរដ្ឋអាម៉េរិក
សភាតំណាងសហរដ្ឋអាម៉េរិកបានអនុម័តនូវសេចក្តីសម្រេចមួយ “ទទូចឱ្យសហភាពអឺរ៉ុប កំណត់ទាំងស្រុងថា Hezbollah គឺជាអង្គការភេរវករ”។ ពង្រាងសេចក្តីសម្រេចខាងលើស្នើឡើងដោយសមាជិក សភាតំណាងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីដាក់សម្ពាធឱ្យសហភាព អឺរ៉ុបដើរតាមសហរដ្ឋអាម៉េរិក និងដាក់បញ្ចូលក្រុមនយោបាយ Hezbollah ទៅក្នុងបញ្ជីភេរវកររបស់ខ្លួន។
លោក Ted Deutch សមាជិកសភាតំណាងដែលជាអ្នកតាក់តែងពង្រាងសេចក្តីសម្រេចបានថ្លែង ថា “Hezbollah គឺជាអាណត្តិគាហក(តំណាងទទួលសិទ្ធិ) របស់អ៊ីរ៉ង់”។ ដល់ពេលហើយដែលសហភាពអឺរ៉ុបត្រូវចូលរួមជាមួយសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អាហ្សង់ទីន សម្ព័ន្ធអារ៉ាប់ និងប្រទេសដទៃទៀត ក្នុងការនិយាយថា Hezbollah គឺជាអង្គការភេរវករបង្រួបបង្រួមមួយ។ លោក Deutch បានថ្លែងថា ការអនុម័តគាំទ្រលើសេចក្តីសម្រេចរបស់សភាតំណាងគឺជា “ការបញ្ជូនសារដ៏សំខាន់មួយ ទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង៖ អាចធ្វើ និងត្រូវតែធ្វើដើម្បីប្រឆាំងនឹងអាណត្តិគាហកអ៊ីរ៉ង់(Hezbollah) ដោយបានហៅក្រុម នេះថាជាអង្គការភេរវករទាំងស្រុង ដែលអង្គការនេះបានប្តេជ្ញាចិត្តក្នុងការកំទេចដៃគូអ៊ីស្រាអែលរបស់យើង និងបន្តធ្វើឱ្យអន្តរាយដល់តម្លៃ និងផលប្រយោជន៍ទាំងរបស់សហរដ្ឋអាម៉េរិក និងរបស់អឺរ៉ុប”។
សមាជិកសភាតំណាងរូបនេះ បានអះអាងជាថ្មីថា វាគ្មានអ្វីខុសគ្នារវាង សាខា Hezbollah ហើយថា ក្រុមយោធាក៏មិនអាចបំបែកចេញពីក្រុមនយោបាយនេះដែរ។ សមាជិកសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យបានអំពាវនាវដល់សហភាពឱ្យបញ្ឈប់ការអនុញ្ញាតឱ្យក្រុមនយោបាយ Hezbollah ធ្វើប្រតិបត្តិការដោយសេរីក្នុងប្រទេសអឺរ៉ុបខ្លះ និងចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការកំណត់គោលដៅក្រុមភេរវករ និងបណ្តាញឧក្រិដ្ឋជនសកលរបស់ក្រុមនេះ។
លោកស្រី Kathy Manning សមាជិកសភាសហរដ្ឋអាម៉េរិកបានកោតសរសើរសេចក្តីសម្រេចខាងលើ ដោយបានកត់សម្គាល់ថា Hezbollah គឺជា “អង្គការភេរវករទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋស៊ីវិលរាប់ពាន់នាក់ មិនគ្រាន់តែនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺនៅទូទាំងពិភពលោក”។ លោកស្រី សមាជិកសភាសហរដ្ឋអាម៉េរិករូបនេះ បានទទូចឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើក្រុមទាំងអស់របស់គណបក្ស Hezbollah និងចែករំលែកនូវព័ត៌មានសំងាត់ជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ឥទ្ធិពល របស់គណបក្សមួយនេះ នៅក្នុងតំបន់៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.aawsat.com/home/article/3888811/us-house-representatives-urges-eu-designate-hezbollah-its-entirety-terrorist
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម