logo logo
banner1
សភាអ៊ុយក្រែន ប្រកាសអប្រវេសនីយ ចំពោះការធ្វើប្រជាមតិ ដែលស្នើឡើងដោយ អាជ្ញាធរតំបន់ដែលគាំទ្ររុស្ស៊ី
 

ទិដ្ឋភាពទូទៅ ក្នុងកិច្ចប្រជុំសភានៃប្រទេសអ៊ុយក្រែន

សភានៃប្រទេសអ៊ុយក្រែនប្រកាសអប្រវេសនីយ(មិនអាចទទួលយកបាន) នៃការធ្វើប្រជាមតិចុះ ចូលសហព័ន្ធរុស្ស៊ី ដែលស្នើឡើងដោយអាជ្ញាធរគាំទ្ររុស្ស៊ីចំនួន ៤តំបន់ រួមមាន តំបន់ Donetsk,. Lugansk,  Zaporizhia និងតំបន់ Kherson។ នេះបើតាមការបញ្ជាក់អះអាងរបស់សមាជិកសភាលោក Yaroslav Zhelezniak នៅលើបណ្តាញ​ទំនាក់ទំនងសង្គមតេឡេក្រាម ដែលលោកបានគូសបញ្ជាក់ថា ការប្រកាស ខាងលើធ្វើឡើងដោយមានការបោះឆ្នោតចំនួន ២៧២សំឡេង នៃសមាជិកសភាអ៊ុយក្រែន ៤៥០រូប។ “សភាបានអនុម័តសេចក្តីប្រកាសអប្រវេសនីយនៃការធ្វើប្រជាមតិក្លែងក្លាយនៅលើទឹកដីអ៊ុយក្រែន។

អាជ្ញាធរដែលគាំទ្ររុស្ស៊ីនៃតំបន់ទាំង៤ខាងលើ បានប្រកាស កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ថា ពួកគេ មានឆន្ទៈក្នុងការពិគ្រោះយោបល់ជាមួយពលរដ្ឋស្តីពីការចុះចូល​ប្រទេស​រុស្ស៊ី ក្នុងរវាងថ្ងៃទី២៣ និង២៧ ខែកញ្ញា ឆ្នាំ២០២២។ ការប្រកាសនេះទទួលបានការរិះគន់យ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិដែលគេ មើលឃើញថា ជាការប៉ុនប៉ងថ្មីមួយ​ទៀត​​របស់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដើម្បី បង្កើនជម្លោះឱ្យកាន់តែធ្ងន់ធ្ងរ…៕

https://moosegazette.net/the-ukrainian-parliament-declares-inadmissible-the-referendums-proposed-by-pro-russian-authorities/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`