logo logo
banner1
ប្រធានសភាលីទុយអានី៖ សិទ្ធិរបស់អ្នកទេសចរជនជាតិរុស្ស៊ី ក្នុងការធ្វើដំណើរចូលអឺរ៉ុប គឺមិនអាចបដិសេធបាននោះឡើយ
 

លោកស្រី Viktorija Cmilyte-Nielsen​ ប្រធានសភានៃសាធារណរដ្ឋលីទុយអានី

លោកស្រី Viktorija Cmilyte-Nielsen ប្រធានសភានៃសាធារណរដ្ឋលីទុយអានីបានថ្លែងថា លីទុយ អានីជឿថាសិទ្ធិរបស់អ្នកទេសចរ​ជនជាតិរុស្ស៊ីក្នុងការធ្វើដំណើរ​ទូទាំង​អឺរ៉ុប គឺមិនអាចបដិសេធបានឡើយ ហើយទីក្រុងវីលនីញូសបានបន្តផ្តល់អនុសាសន៍ថា​ គួរតែបង្កើនការដាក់សម្ពាធទណ្ឌកម្មលើសហព័ន្ធរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹង​ប្រតិបត្តិការយោធាពិសេសរបស់រដ្ឋាភិបាលទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន វិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងមក សហភាពអឺរ៉ុបបានសម្រេចចិត្តបញ្ចប់ កិច្ចព្រមព្រៀងស្តីពីការផ្តល់ភាពងាយស្រួលដល់រុស្ស៊ីក្នុងការ​ទទួល​បានទិដ្ឋាការ។ ប៉ុន្តែយ៉ាងណាក៏​ដោយ  គណៈកម្មការអឺរ៉ុបបានថ្លែងថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអាចបញ្ឈប់បានទាំងស្រុងក្នុង ការចេញទិដ្ឋាការ Schengen ដល់ពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែអាចសម្រេចចិត្តដោយខ្លួនឯង ថាតើត្រូវចេញ ទិដ្ឋាការរយៈពេលខ្លី និងពិនិត្យ-ពិចារណាលើពាក្យស្នើសុំនីមួយៗជាលក្ខណៈបុគ្គលឬយ៉ាងណា…៕

https://www.urdupoint.com/en/world/russian-tourists-right-to-travel-in-europe-no-1565236.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`