logo logo
banner1
ប្រធានសភាតួកគី អំពាវនាវឱ្យមានកិច្ចសន្ទនារវាង ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន
 

ទាហានកៀហ្ស៊ីស៊ីស្ថាន ចូលប៉ុស្តិ៍ត្រួតពិនិត្យដែលរងការខូចខាត ក្រោយការប្រយុទ្ធគ្នារវាងកៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន

​លោក Mustafa Şentop ប្រធានសភានៃសាធារណរដ្ឋតួកគី បានស្នើឱ្យសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និងសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ដោះស្រាយភាពតានតឹងព្រំដែននាពេល​ថ្មីៗនេះ តាមរយៈការសន្ទនាគ្នា។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យប្រធានសភាតួកគីបានឱ្យដឹងថា លោក Şentop បានសន្ទនាដាច់​ដោយឡែក​ពីគ្នាតាមទូរស័ព្ទជាមួយលោក  Talant  Turdumamatovic  Mamitov ប្រធានសភាកៀហ្ស៊ីស៊ីស្ថាន និងលោក Mahmadtoir Zokirzoda ប្រធានសភាតំណាងតាហ្ស៊ីគីស្ថាន។

​លោក Şentop បានថ្លែងថា “លោកជឿថា ការពិគ្រោះយោបល់រវាងយើងទាំងអស់គ្នា ក្នុងនាមជាបងប្អូន គឺសំខាន់ណាស់ក្នុង គ្រាបច្ចុប្ប​ន្ននេះ ក្នុងពេលដែលយើងប្រឈម​នឹងជម្លោះ​ ភាពតានតឹង និងការខ្វែងគំនិតគ្នា ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ហើយយើងចាំបាច់ត្រូវរក្សាភាពស្ងៀមស្ងាត់ និងប្រកបដោយសុភ  និច្ឆ័យដើម្បីដោះស្រាយបញ្ហា។ យើងសង្ឃឹមថា ភាពតានតឹងមួយនេះរវាងប្រទេសជាមិត្ត ជាបងប្អូន ជាអ្នកជិតខាងទាំងពីរនឹងបញ្ចប់តាមរយៈការសន្ទនាគ្នា”។ ទីភ្នាក់ងារសារព័ត៌មានសហព័ន្ធរុស្ស៊ីបាន​រាយការណ៍ថា សាធារណរដ្ឋស្ថិតនៅអាស៊ីកណ្តាលទាំងពីរ គឺកៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយ កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា​ ឆ្នាំ២០២២ បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏   សាហាវរយៈពេល ៦ថ្ងៃ ដែលបណ្តាលឱ្យភាគីទាំងសងខាង   មានមនុស្សស្លាប់បាត់បង់ជីវិតជាច្រើននាក់។

លោក Kamchybek Tashiev ប្រមុខគណៈកម្មាធិការសន្តិសុខជាតិកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា ស្ថានការណ៍នៅក្នុងតំបន់ Batken ​ព្រំដែនកៀហ្ស៊ីស៊ីស្ថាន បានវិលទៅរកស្ថិរភាព​បន្តិចម្តងៗ បន្ទាប់ពីមាន អំពើហិង្សាកាលពីសប្តាហ៍មុន។ សមភាគីតាហ្ស៊ីគីស្ថានរបស់លោក គឺលោក Saymumin Yatimov បាន ថ្លែងថា “យើងជឿថា សន្តិភាពពិត​ប្រាកដ​មួយកំពុងតែកើតមានឡើងនៅព្រំដែនរបស់យើងទាំងពីរ”។ គួរបញ្ជាក់ផងដែរថា បើតាមតួលេខផ្លូវការមួយបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥៩នាក់ត្រូវបាន​សម្លាប់ និង១៦៤នាក់រងរបួសសម្រាប់ភាគីកៀហ្ស៊ីស៊ីស្ថាន ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២កន្លងមក ខណៈដែលមនុស្សប្រមាណ ១៣៦,០០០នាក់ ស្ថិតនៅក្នុងខេត្ត Batken​ ត្រូវបានជម្លៀសចេញ។​ សម្រាប់ភាគីតាហ្ស៊ីគីស្ថានប្រកាសពីស្លាប់បាត់បង់ជីវិតសរុប ៤១នាក់៕

http://ព័ត៌មានសភាអន្តរជាតិ ២១-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/diplomacy/parliament-speaker-calls-for-dialogue-between-kyrgyzstan-tajikistan



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`