logo logo
banner1
ប្រធានសភាតួកគី៖ ទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាម៉េរិកទៅកាន់ អាម៉េនី មិនបានរួមចំណែកក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់ South Caucasus នោះឡើយ
 

លោក  Mustafa Shentop ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ដំណើរទស្សនកិច្ចក្នុងគ្រាបច្ចុប្បន្នរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋ អាម៉េរិក ដែលជាសហប្រធាន១រូប នៃក្រុមដោះស្រាយជម្លោះរវាងអាស៊ែ​បៃហ្សង់ និងអាម៉េនី (Minsk Group) ទៅកាន់សាធារណរដ្ឋអាម៉េនី មិនបានរួមចំណែករក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជា សន្តិភាព ពិភពលោកនោះឡើយ។ នេះបើតាម​សារ​ព័ត៌មាន Trend reports បានរាយការណ៍តាមសម្តីរបស់លោក Mustafa Shentop ប្រធានសភានៃសាធារណរដ្ឋតួកគី។

បើតាមលោក Shentop ក្នុងពេលដែលអង្គការអន្តរជាតិជាច្រើន បានទទួលស្គាល់ថា អាម៉េនីគឺជា ជនឈ្លានពាន ហើយ Minsk Group មិនបានចាត់វិធានការណាមួយដើម្បី​ដោះស្រាយជម្លោះ ក្នុងអំឡុង ពេលនៃការចូលកាន់កាប់ទឹកដីរបស់អាស៊ែបៃហ្សង់ ជិត៣០ឆ្នាំ នោះឡើយ។ ដំណើរទស្សនកិច្ចនេះ មិន បានរួមចំណែកក្នុងដំណើរការវិល​ទៅរក​​​​ប្រក្រតីកម្មនៃចំណងទាក់ទងរវាងអាម៉េនី-អាស៊ែបៃហ្សង់នោះទេ ប៉ុន្តែអាចធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរទៅវិញ…៕

https://menafn.com/1104886732/Nancy-Pelosis-Visit-To-Armenia-Does-Not-Contribute-To-Establishment-Of-Peace-In-South-Caucasus-Turkish-Official



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`