លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក
លោកស្រី Nancy Pelosi កំពុងតែមានជំនួបជាមួយក្រុមគណបក្សប្រឆាំងនៅក្នុងសភានៃសាធារណ រដ្ឋអាម៉េនី។ នេះបើតាមសារព័ត៌មាន NEWS.am បានធ្វើសេចក្តីរាយការណ៍ចេញពីជំនួបខាងលើ។ នា ពេលមុននោះ លោកស្រី Pelosi ក៏បានជួបជាមួយលោក Nikol Pashinyanនាយករដ្ឋមន្រ្តីអាម៉េនីផង ដែរ។ លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងសម្រាប់លោកស្រី នៅក្នុងរដ្ឋធានី Yerevan។ លោកស្រីបានបញ្ចប់ការទស្សនាវិមានរំលឹកអំពើប្រល័យពូជសាសន៍អាម៉េនី បានចេញសេចក្តី ថ្លែងការណ៍រួមមួយជាមួយប្រធានសភាអាម៉េនី និងបានថ្លែងសុន្ទរកថា នៅមជ្ឈមណ្ឌល Cafesjian ក្នុង ទីក្រុង Yerevan។
សមាជិកដទៃទៀត នៃគណៈប្រតិភូសភាសហរដ្ឋអាម៉រិករួមមាន លោក Frank Pallone ប្រធាន គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មនៃសភាតំណាងសហរដ្ឋអាម៉រិក លោកស្រី Jackie Speier សមាជិកាសភា និងលោកស្រី Anna Eshoo សមាជិកាសភាសហរដ្ឋអាម៉េរិក…៕
https://news.am/eng/news/720882.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម