រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ AlpinSolar នៅជួរភ្នំ Glarus នៃសហព័ន្ធស្វីស
សភានៃសហព័ន្ធស្វីស បានអនុម័តនូវការកែច្បាប់ស្តីពីការការពារអាកាសធាតុ និងតាក់តែងសេចក្តីព្រាងច្បាប់មួយ ដើម្បីតម្រូវឱ្យតម្លើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើអាគារថ្មី ក៏ដូចជា បន្ធូរបន្ថយបទបញ្ញត្តិសម្រាប់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យថ្មី នៅក្នុងតំបន់ Alpine។ សំណើខាងលើដែលទទួលបានសេចក្តីយល់ព្រមពីគណៈកម្មការថាមពលនៃក្រុមប្រឹក្សារដ្ឋ ឬ Council of States (សភាជាន់ខ្ពស់ស្វីស) កាលពីខែសីហា ឆ្នាំ២០២២ ត្រូវទទួលបានការអនុម័តក្នុងសំឡេង ៣៩ ទល់នឹង ៤សំឡេង និងអនុបវាទ ២សំឡេង។
ការពិភាក្សាពីវិធានការនានា ត្រូវបានធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល និងគាំទ្រដល់ការអនុវត្ត ឱ្យបានឆាប់រហ័សនៃគម្រោងប្រើបន្ទះស្រូបពន្លឺព្រះអាទិត្យ(photovoltaic ឬ PV) នៅក្នុងតំបន់ Alpine ដើម្បីបង្កើនល្បឿននៃការផ្គត់ផ្គង់ថាមពលនៅទូទាំងប្រទេស នៅក្នុងសិសិររដូវខាងមុខនេះ។ គម្រោងបែបនេះគួរតែទទួលបានការបង្កើនល្បឿនក្នុងការអនុម័តនីតិវិធី និងទទួលបានការឧបត្ថម្ភធនតែ ១ដង ពីរដ្ឋាភិបាលសហព័ន្ធ ដែលគ្របដណ្តប់ជាទឹកប្រាក់ប្រមាណពី ៥០ ទៅ៦០% នៃថ្លៃចំណាយវិនិយោគរបស់ពួកគេ។ ដើម្បីទទួលបានការឧបត្ថម្ភបែបនោះ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវតែផលិតអគ្គិសនីឱ្យបានយ៉ាងហោចណាស់ ១០ជីហ្គាវ៉ាត់ ក្នុង១ឆ្នាំ ហើយយ៉ាងហោចណាស់ ផលិតឱ្យបាន ៤៥% ដើម្បី ផ្គត់ផ្គង់នៅក្នុងសិសិររដូវដែលនឹងមកដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។
ផែនការខាងលើ ការអនុម័ត និងការសាងសង់នៃគម្រោងទាំងនេះ ត្រូវតែធ្វើឱ្យបានលឿនបំផុត ដើម្បីយ៉ាងហោចណាស់ ឱ្យប្រព័ន្ធខ្លះនៃគម្រោងត្រូវបានតភ្ជាប់ទៅកាន់ខ្សែអគ្គិសនី ត្រឹមដំណាច់ឆ្នាំ២០២៥។ ក្រុមប្រឹក្សារដ្ឋ(សភាជាន់ខ្ពស់) បានទទូចថា ច្បាប់ស្តីពីវិធានការបន្ទាន់ដើម្បីធានាការផ្គត់ផ្គង់ថាមពលនៅក្នុងរយៈពេលខ្លី គួរតែដោះស្រាយដោយឡែកពីគ្នា ពីបញ្ហាផ្សេងៗ ដែលបានពិភាក្សាក្នុងកិច្ចប្រជុំសភាកាលពីសប្តាហ៍មុន។ ក្រោមផែនការនេះ ច្បាប់ថ្មីនេះគួរតែចូលជាធរមាន ក្រោយសម័យប្រជុំសភានាសរទរដូវ និងអនុវត្តន៍រហូតដល់ដំណាច់ឆ្នាំ២០២៥។ បន្ទាប់ពីនោះ ច្បាប់នេះនឹងត្រូវជំនួសដោយបទប្បញ្ញត្តិ ទូទៅមួយស្តីពីថាមពល និងការផ្គត់ផ្គង់អគ្គិសនី ដែលពេលនេះសភាកំពុងតែរៀបចំតាក់តែងឡើង៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://renewablesnow.com/news/swiss-parliament-approves-measures-for-rapid-solar-expansion-798333/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម