លោក Aguila Saleh ប្រធានសភាតំណាងនៃរដ្ឋលីប៊ី
លោក Aguila Saleh ប្រធានសភាតំណាងរដ្ឋលីប៊ីនឹងអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ សហព័ន្ធរុស្ស៊ី ក្នុងអំឡុងពេលប៉ុន្មានថ្ងៃទៀត ដើម្បីជួបពិភាក្សាការងារជាមួយមន្រ្តីរដ្ឋាភិបាលទីក្រុងមូស្គូ អំពី “ផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ”។ ព័ត៌មានខាងលើនេះ ត្រូវបានរាយការណ៍ដោយគេហទំព័រ សារព័ត៌មានអេហ្ស៊ីប Cairo២៤ ដែលបានដកស្រង់ប្រភពពីលោក Fathi Al-Marimi ដែលជាទីប្រឹក្សា ផ្នែកព័ត៌មានរបស់លោកSaleh។ ប៉ុន្តែលោក Al-Marimi មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមណាមួយអំពីដំណើរទស្សនកិច្ចនេះឡើយ។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនឹងក្លាយជាដំណើរទស្សនកិច្ចថ្មីៗបំផុត នៃការធ្វើដំណើរចេញ ក្រៅប្រទេសជាបន្តបន្ទាប់ដែលលោក Saleh បានធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ។ កាលពី សប្តាហ៍មុន លោកបានធ្វើដំណើរទៅកាន់រាជធានីដូហា នៃរដ្ឋកាតា ដើម្បីជួបពិភាក្សាការងារជាមួយព្រះ ចៅមហាម៉ាត់កាតា ព្រះអង្គ Tamim bin Hamad Al Thani និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃប្រទេស មួយនេះ…៕
https://libyaupdate.com/libyan-parliament-speaker-saleh-to-visit-russia-within-days/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម