logo logo
banner1
នាយករដ្ឋមន្រ្តីស៊ុយអែត ប្រកាសលាលែងពីតំណែង បន្ទាប់ពីទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា
 

លោកស្រី Magdalena Andersson នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រស៊ុយអែត

​កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២លោកស្រី Magdalena Andersson នាយករដ្ឋមន្រ្តីនៃ  ព្រះរាជាណាចក្រស៊ុយអែត បានប្រកាសលាលែងពីតំណែង បន្ទាប់ពី​បរាជ័យ​ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។ លោកស្រី Andersson ដែលជាមេដឹកនាំគណបក្សកាន់អំណាច គឺគណបក្សសង្គមប្រជាធិបតេយ្យផងដែរនោះ  បានទទួលស្គាល់​ភាព​បរាជ័យរបស់ខ្លួននៅឯសន្និសីទសារព័ត៌មានមួយ  ក្រោយ ការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១១  ខែកញ្ញា ឆ្នាំ២០២២ កន្លងមក។

​លោកស្រី Andersson នឹងដាក់លិខិតលាលែងនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមគណបក្សប្រឆាំង Blue Bloc ដែលរួមមាន គណបក្ស Moderate គណបក្សគ្រិស្តសាសនិក​ប្រជាធិបតេយ្យ គណបក្សសេរីនិយម និងគណបក្សប្រជាធិបតេយ្យស៊ុយអែត ទទួលបានអាសនៈចំនួន ១៧៦ នៃអាសនៈសរុប៣៤៩    នៅក្នុងសភា។ ខណៈដែលក្រុម​គណបក្ស Red Bloc ដែលរួមមាន គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី គណបក្ស  Left  គណបក្ស Green និងគណបក្ស Centre ទទួលបាន ១៧៣អាសនៈ។ លោកស្រី Andersson បានថ្លែងថា “នៅថ្ងៃស្អែកលោកស្រីនឹងស្នើឱ្យដកតំណែងលោកស្រីក្នុងនាមជានាយករដ្ឋមន្រ្តី  ហើយសម្រាប់ការទទួលខុសត្រូវ ដើម្បីធ្វើនីតិវិធីបន្តនឹង​បញ្ជូនទៅកាន់ប្រធានសភា និងសភា​”។ លោកស្រីនឹងដឹកនាំរដ្ឋាភិបាលអន្តរកាលមួយ រហូតដល់រដ្ឋាភិបាលថ្មីមួយបង្កើតឡើង​ ហើយបន្ទាប់ពីនោះ លោកស្រីនឹងដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ ក្នុងនាមជាគណបក្សប្រឆាំង។

ថ្វីដ្បិតតែ ក្រុមគណបក្ស  Blue  Bloc  នៅទីបំផុតឈ្នះ ៣អាសនៈ លើសក្រុមគណបក្ស Red Bloc ប៉ុន្តែក្រុមអ្នកវិភាគខ្លះបានចាត់ទុកថា ក្រុមគណបក្ស Blue  Bloc មានភាព​ផុយស្រួយណាស់ ព្រោះគណបក្សសេរីនិយមធ្លាប់បានប្តេជ្ញាថា នឹងមិនអនុគ្រោះដល់រដ្ឋាភិបាលមួយដែលរួមបញ្ចូលគណបក្សប្រជាធិបតេយ្យស៊ុយអែតនៅក្នុងនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោកស្រី Andersson បានចូលជំនួសតំណែងលោក Stefan Lofven ទាំងក្នុងតំណែងជា មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ និងជានាយករដ្ឋមន្រ្តី​ប្រទេស​ស៊ុយអែត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលមានភាពចលាចលនយោ     បាយ។ លោកស្រី Andersson បានក្លាយជានាយករដ្ឋមន្រ្តីជាស្រ្តីដំបូងគេ នៅក្នុងប្រទេសស៊ុយអែត៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.chinadaily.com.cn/a/202209/15/WS63222dd4a310fd2b29e77a7e.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`