logo logo
banner1
ជំទាវទី១ នៃប្រទេសអ៊ុយក្រែន ជួបជាមួយលោកស្រីប្រធានសភាអឺរ៉ុប
 

ជំទាវទី១ នៃប្រទេសអ៊ុយក្រែន Olena Zelenska និងលោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Strasbourg នៃសាធារណរដ្ឋបារាំង ជំទាវទី១ នៃប្រទេសអ៊ុយក្រែនលោកស្រី Olena Zelenska បានចួបជាមួយលោកស្រី Roberta Metsola ប្រធាន សភាអឺរ៉ុប និងបានប្រាប់លោកស្រីពីតម្រូវការរបស់អ៊ុយក្រែន ក្នុងវិស័យអប់រំ ឱសថ និងជួយការពារអ៊ុយ- ក្រែន។ “យើងនៅជាមួយអ្នកទាំងក្នុង​កាលៈទេសៈល្អ និងលំបាក។ យើងនឹងមិនចាកចេញពីអ្នកជាដាច់ ខាត”។ លោកស្រី Metsola បានថ្លែងបែបនេះ នៅពេលដែលលោកស្រីគឺជាមន្រ្តីជាន់ខ្ពស់បរទេសដំបូង គេដែលបានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន កាលពីខែមេសា ឆ្នាំ២០២២កន្លងមក។

ថ្ងៃនេះ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Strasbourg ជំទាវទី១អ៊ុយក្រែន បានចួបជាមួយ លោកស្រី Metsola និងបានជូនព័ត៌មានដល់លោកស្រីពីការកសាង​ប្រទេស​អ៊ុយក្រែនឡើងវិញ ការរំដោះ ទឹកដីរបស់ខ្លួនមកវិញ និងពីតម្រូវការនៃការអប់រំ ឱសថ និងការជួយការពារដល់ប្រទេសអ៊ុយក្រែន។ លោកជំទាវទី១ រូបនេះ បានបង្ហាញនូវ​ការដឹងគុណដល់សភាអឺរ៉ុប ដែលបានធ្វើការសម្រេចចិត្តយ៉ាង លឿនរហ័សចំពោះអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភាអ៊ុយក្រែន និងទទួល យករាល់ អនុសាសន៍ទាំងអស់…៕

https://menafn.com/1104865754/Ukraines-First-Lady-Meets-With-European-Parliament-President



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`