logo logo
banner1
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបសន្ទនាការងារជាមួយប្រធានសភាប្រជាជនចិន
 

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

​លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងអញ្ជើញមកដល់ទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ហើយជួប​សន្ទនាការងារជាមួយប្រធានា ធិបតីនៃសាធារណរដ្ឋកូរ៉េលោក Yoon Suk-yeol ដែលបានព្យាយាមធានាដល់រដ្ឋធានីប៉េកាំងថា ការជំរុញ របស់លោកក្នុងការពង្រឹងទំនាក់ទំនង​កាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក គឺមិនមែនជាការគំរាមកំហែង នោះទេ។

កាលពីថ្ងៃពុធ ខុទ្ទកាល័យរបស់លោក Yoon បានឱ្យដឹងថា ខ្លួនកំពុងស្វែងរកការរៀបចំកិច្ចប្រជុំជា មួយលោក Li នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះ។ លោក Li ជាប្រធានគណៈ​កម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជា ជនចិន និងបច្ចុប្បន្នស្ថិតនៅក្នុងលេខរៀងទី៣ ក្នុងបក្សកុម្មុយនិស្តចិន ក៏គ្រោងនឹងជួបជាមួយប្រធានរដ្ឋសភា របស់ប្រទេសកូរ៉េ​ខាងត្បូង​ផងដែរ។ ទីក្រុងសេអ៊ូលកំពុងព្យាយាមគ្រប់គ្រងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហ រដ្ឋអាមេរិក និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មកំពូល​របស់​កូរ៉េខាងត្បូង ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង។ លោក Yoon បានធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុង វ៉ាស៊ីនតោន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំ​ប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើង ប៉ុន្តែបានទទូចថាគ្មានជំហានណាមួយរបស់ខ្លួនដកចេញ ឬប្រឆាំងនឹងទីក្រុងប៉េកាំងនោះទេ។ នៅក្នុងជំនួបពិភាក្សាដែលរំពឹងទុករបស់លោក Yoon ជាមួយលោក Li កើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានទទួលរងការ រិះគន់ រួមទាំងសមាជិកសភាក្នុងបក្សកាន់អំណាចរបស់គាត់ផងដែរ ចំពោះការមិនជួប​ជាមួយប្រធានសភា អាមេរិកលោកស្រី Nancy Pelosi ក្នុងអំឡុងពេលធ្វើដំណើររបស់លោកស្រីកាលពីខែមុន។ លោក Yoon ដែល ​ស្ថិតនៅទីក្រុង​សេអ៊ូល ក្នុងអំឡុង​ពេល​វិស្សមកាល​បាន​ទូរស័ព្ទទៅកាន់លោកស្រីជំនួស​វិញ។ ខុទ្ទកាល័យ របស់លោកបានឱ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយគិតគូរពីផលប្រយោជន៍ជាតិ ហើយថាមិន មានសម្ពាធណាមួយពីប្រទេសចិន ដែលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ដំបូងពីរដ្ឋបាលរបស់លោក Yoon នៅប៉ុន្មានថ្ងៃក្រោយមក។

រដ្ឋបាលលោក Yoon បានផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តសំខាន់ៗជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏បានស្វែងរករូបភាពនៃការ​រក្សា​​ទំនាក់ទំនងដែលមានតុល្យ ភាពរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីប៉េកាំង ៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.todayonline.com/world/south-koreas-yoon-set-meet-top-chinese-legislator-1993661



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`