លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍នៅក្នុង ពិធីបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ បាន បញ្ចប់របៀបវារៈប្រកបដោយសារៈសំខាន់ និងការទទួលខុសត្រូវ។ លោក Hue បានមានប្រសាសន៍ថា សមាជិករដ្ឋសភាដែលចូលរួម បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានលើបញ្ហាដែលត្រូវដាក់ជូនសម័យប្រជុំលើកទី៤ របស់រដ្ឋសភាវៀតណាមនៅខែតុលានេះ។ ខ្លឹមសារដែលបានឯកភាពពាក់ព័ន្ធនឹងសេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលត្រួតពិនិត្យនៃការអនុវត្តគោលនយោបាយ ព្រមទាំងបទប្បញ្ញត្តិច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និងការ ទប់ស្កាត់ការខ្ជះខ្ជាយក្នុងអំឡុងពេលអាណត្តិឆ្នាំ២០១៦-២០២១, របាយការណ៍ស្តីពីការអនុវត្តរបស់តុលាការ ប្រជា ជនជាន់ខ្ពស់ និងអយ្យការប្រជាជនជាន់ខ្ពស់ ព្រមទាំងរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការទប់ស្កាត់ និងត្រួត ពិនិត្យអំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការបំពានច្បាប់ និងការអនុវត្តច្បាប់ក្នុងឆ្នាំ២០២២….៕
https://en.vietnamplus.vn/national-assembly-standing-committee-concludes-15th-meeting/237420.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម