ប្រធានរដ្ឋសភាប្រទេសអ៊ុយក្រែនអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី ប្រធានសភានៃក្រុមប្រទេស G7
សារព័ត៌មានអ៊ុយក្រែន MENAFN– UkrinForm៖ លោក Ruslan Stefanchuk ប្រធានរដ្ឋសភាប្រទេសអ៊ុយក្រែន (Verkhovna Rada of Ukraine) បានអញ្ជើញមកដល់រដ្ឋធានីបែរឡាំង ទីដែលលោកត្រូវ ចូលរួមក្នុងសន្និសីទស្តីពី ប្រធានសភានៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងរបស់ពិភពលោក (G7) ដូចជា ប្រទេសកាណាដា សាធារណរដ្ឋបារាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋអ៊ីតាលី ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។ សារព័ត៌មាន Ukrinform បានរាយការណ៍ថា របាយការណ៍ពាក់ព័ន្ធត្រូវបានគេបង្ហោះនៅលើគេហទំព័រផ្លូវការរបស់សភា។ លោកស្រី Stefanchuk បានថ្លែងថា លោកស្រី នឹងចំណាយពេលវេលាខ្លះនៅពេលខាងមុខនេះ សម្រាប់កិច្ចប្រជុំទ្វេភាគី និងការចូលរួមក្នុងសន្និសីទស្តីពី ប្រធានសភានៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងរបស់ពិភពលោក (G7)។
លោក Stefanchuk បានថ្លែងថា សម្រាប់ប្រទេសអ៊ុយក្រែន វាជាឱកាសជាប្រវត្តិសាស្ត្រមួយដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់របស់ពិភពលោកមួយនេះ។ ហើយជាការពិតណាស់ នេះគឺជាឱកាសមួយសម្រាប់ការពិភាក្សាអំពី បញ្ហាប្រទេសអ៊ុយក្រែន, តម្រូវការជាអាទិភាព, ការងាររយៈពេលខ្លី និង ទស្សនវិស័យរយៈពេលវែង ជាពិសេសនៅក្នុងសម័យប្រជុំស្តីពី ការឈ្លានពានរបស់សហព័ន្ធរុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាផលលំបាកសម្រាប់ស្ថាបត្យកម្មសន្តិសុខអន្តរជាតិថ្មីមួយ នេះបើតាមការលើកឡើងរបស់លោកស្រី Stefanchuk៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://menafn.com/1104867543/Stefanchuk-Arrives-In-Berlin-To-Participate-In-G7-Conference
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម