logo logo
banner1
ប្រធានសហភាពអន្តរសភា កោតសរសើរវិទ្យាស្ថានសេវាសភាប៉ាគីស្ថាន ចំពោះការពង្រឹងប្រព័ន្ធសភា
 

លោក Duarte Pacheco ប្រធានសហភាពអន្តរសភា(IPU)

លោក Duarte Pacheco ប្រធានសហភាពអន្តរសភា(IPU) បានកោតសរសើដល់វិទ្យាស្ថានសេវា សភាប៉ាគីស្ថាន(PIPS) ចំពោះការពង្រឹងប្រព័ន្ធសភានៅក្នុងសាធារណរដ្ឋ​ឥស្លាមប៉ាគីស្ថាន។ នៅក្នុង អំឡុងពេលធ្វើទស្សនកិច្ចនៅឯវិទ្យាស្ថាន PIPS លោក Pacheco បានផ្តល់នូវព័ត៌មានពិស្តារពាក់ព័ន្ធនឹង ការបង្កើត ប្រវត្តិ និងមុខងាររបស់វិទ្យា​ស្ថាន PIPS ។ លោក Pacheco ត្រូវបានអមដំណើរដោយលោក Faisal Saleem Rehman សមាជិកព្រឹទ្ធសភាប៉ាគីស្ថាន និងទទួលស្វាគមន៍ដោយលោក Muhammad Anwar ប្រធានប្រតិបត្តិ PIPS។

ក្នុងឱកាសនោះលោកប្រធាន IPU បានថ្លែងថា វិទ្យាស្ថានដូចជា PIPSនេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ។ លោកបានទស្សនាបណ្ណាល័យរបស់ PIPS និងកត់ត្រាការធិប្បាយ របស់លោកចូលក្នុងសៀវភៅភ្ញៀវចូលបណ្ណាល័យ។ គួរបញ្ជាក់ផងដែរថា លោកប្រធានសហភាពអន្តរសភា (IPU)រូបនេះកំពុងតែបំពេញ​ទស្សនកិច្ចនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយ ប៉ាគីស្ថាន ដោយសារតែបានចួបនូវស្ថានភាពទឹកជំនន់នាពេលថ្មីៗនេះ…៕

https://www.urdupoint.com/en/pakistan/ipu-president-eulogizes-pips-for-strengthenin-1561968.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`