លោក Adrian Rurawhe (ស្តាំ) ជួបសន្ទនាការងារជាមួយលោក Bui Thanh Son
ក្នុងជំនួបពិភាក្សាកាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក Adrian Rurawhe ប្រធានសភាតំណាង នៃប្រទេសនូវែលសេឡង់ បានជម្រាបជូនទៅលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សភានូវែលសេឡង់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវៀតណាម ហើយនឹងជំរុញយ៉ាង សកម្មលើក្រសួង វិស័យពាក់ព័ន្ធ និងមូលដ្ឋាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍។ នៅក្នុង ជំនួបពិភាក្សានេះ លោក Rurawhe បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ ទំនងរវាងប្រទេស និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកសង្ឃឹមថា នឹងបាន ទទួលស្វាគមន៍លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម មកធ្វើទស្សនកិច្ចផ្លូវការនៅក្នុង ប្រទេស នូវែលសេឡង់ក្នុងពេលឆាប់ៗនេះ។ ឆ្លៀតក្នុងឱកាសនោះ លោក Son បានចូលរួមអបអរសាទរដល់ ប្រទេសនូវែលសេឡង់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន ហើយបានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ ប្រទេសនូវែលសេឡង់សម្រាប់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩…..៕
https://en.vietnamplus.vn/new-zealands-legislature-treasures-relations-with-vietnam/237328.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម