លោក Wang Yang (ឆ្វេង) ជួបសន្ទនាជាមួយលិកស្រី Esperanca Bias តាមរយៈប្រព័ន្ធនិម្មិត
កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Wang Yang ប្រធានគណៈកម្មាធិការជាតិនៃ សភាប្រឹក្សានយោបាយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន (CPPCC) បានជួបសន្ទនាដាច់ដោយឡែកពីគ្នាជាមួយលោកស្រី Esperanca Bias ប្រធានសភានៃសាធារណរដ្ឋម៉ូសំប៊ិក និងលោក Emmanuel Sinzohagera ប្រធានាធិបតីព្រឹទ្ធសភានៃសាធារណរដ្ឋប៊ូរុនឌី តាមរយៈប្រព័ន្ធនិម្មិត។
លោក Wang បានមានប្រសាសន៍ក្នុងអំឡុងពេលជួបសន្ទនាជាមួយលោកស្រី Bias ថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសម៉ូសំប៊ិក ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយ បង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង។ លោក Wang បានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសម៉ូសំប៊ិក ក្នុងការរួមគ្នាកសាងផ្លូវមួយខ្សែក្រវាត់មួយ ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើកិច្ចការអន្តរជាតិ និង តំបន់ ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងស៊ីជម្រៅនៃភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកស្រី Bias បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្ត ភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសម៉ូសំប៊ិក និងចិន គឺមិនអាចបំបែកបាន ហើយម៉ូសំប៊ិក សូមអរគុណប្រទេសចិនសម្រាប់ការគាំទ្រ និងជំនួយឥតឈប់ឈរ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាបន្ថែមទៀតរវាងប្រទេសទាំងពីរ។ លោកស្រី Bias បានមានប្រសាសន៍បន្តទៀតថា សភា ម៉ូសំប៊ិកមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរជាមួយ CPPCC និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
ក្នុងអំឡុងពេលជួបសន្ទនាជាមួយលោក Sinzohagera លោក Wang បានមានប្រសាសន៍ថា ភាគី ទាំងពីរគួរតែពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយ គាំទ្រយ៉ាងមុតមាំគ្នាទៅវិញទៅមក និង ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀតក្រោមការណែនាំ នៃការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ។ លោក Sinzohagera បានមានប្រសាសន៍ ថា ប្រទេសប៊ូរុនឌីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន។ ព្រឹទ្ធសភា នៃប្រទេសប៊ូរុនឌីមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយ CPPCC ដើម្បីជំរុញ ទំនាក់ទំនងប៊ូរុនឌី-ចិនទៅកាន់កម្រិតថ្មីមួយ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220914/f705f5559d45409e9a28710f14af58f8/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម