logo logo
banner1
សភាជាន់ទាបរុស្ស៊ីចាប់ផ្តើមបើកកិច្ចពិភាក្សាអំពីតម្រូវការ កែណ្ឌទ័ពជាទូទៅនៅក្នុងប្រទេស
 

សភាជាន់ទាបរុស្ស៊ីចាប់ផ្តើមបើកកិច្ចពិភាក្សាអំពីតម្រូវការកែណ្ឌទ័ពជាទូទៅនៅក្នុងប្រទេស

 ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ីបានឱ្យដឹងថា លោក Mikhail Sheremet សមាជិកសភាជាន់ទាបនៃ សហព័ន្ធរុស្ស៊ី (State Duma) បានប្រកាសអំពីតម្រូវការកែណ្ឌទ័ព​ក្នុងប្រទេសរុស្ស៊ី។ សមាជិកសភាជាន់ទាប រុស្ស៊ីមកពីគណបក្សរួបរួមជាតិរុស្ស៊ីរូបនេះ បានស្នើឱ្យអនុវត្តន៍ការកែណ្ឌទ័ព បើមិនដូច្នេះទេ គោលដៅសង្គ្រាម ក្នុងប្រទេស​អ៊ុយក្រែន នឹងមិនបានសម្រេចឡើយ។ ប្រសិនបើមិនកែណ្ឌទ័ពឱ្យបានច្រើន សម្រាប់សង្គ្រាមថ្មើជើង រួមទាំងសេដ្ឋកិច្ចផងនោះ នោះយើងនឹងមិនសម្រេចលទ្ធផលល្អឡើយ។ បច្ចុប្បន្ននេះ ប្រទេសរបស់យើង គួរតែរួមសាមគ្គីគ្នាឱ្យបានរឹងមាំតាមដែលអាចធ្វើបាន និងដោយឆន្ទះមោះមុត ដើម្បីសម្រេចគោលដៅនេះ៕

https://thetimeshub.in/the-state-duma-of-the-russian-federation-started-talking-about-the-need-for-general-mobilization-in-russia/41848/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`