logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​ សភាអេស្ប៉ាញលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
 

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាអេស្ប៉ាញលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

រដ្ឋធានីម៉ាឌ្រីដ៖ ខុទ្ទកាល័យប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Kim Jin-pyo ប្រធានរដ្ឋ​សភាកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបអេស្ប៉ាញ (Congress of Deputies of Spain) ដើម្បីស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ កាលពីថ្ងៃចន្ទ  ​ទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក Kim បានបើកកិច្ចប្រជុំរយៈពេល ៧០ នាទី ជាមួយលោកស្រី Meritxell Batet Lamana ប្រធានសភាជាន់ទាបនៃព្រះរាជាណាចក្រអេស្ប៉ាញក្នុងរដ្ឋធានីម៉ាឌ្រីដ (ម៉ោងក្នុងស្រុក) ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភា​កូរ៉េ​ខាងត្បូងរូបនេះ មកកាន់ប្រទេសនេះ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកនេះ។

ជំនួបនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការសភា រវាង​ប្រទេសទាំងពីរ បន្ទាប់ពី រដ្ឋាភិបាលទីក្រុងសេអ៊ូល និងរាជរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដបានយល់​ស្របគ្នា​លើការ​លើកកម្ពស់​ទំនាក់ទំនងមិត្តភាពទ្វេភាគីនៃប្រទេសទាំងពីរ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០២១។

គួរកត់សម្គាល់ថា ប្រទេសទាំងពីរមានចំនុចរួមគ្នាច្រើន លោក Kim បានស្នើថា ប្រទេសទាំងពីរគួរ តែពង្រីកផែនការធុរកិច្ចក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដូចជា ប្រទេសនៅតំបន់មជ្ឈិមបូព៌ា, អាម៉េរិកឡាទីន និងតំបន់អាស៊ីជាដើម។ លោកស្រី Batet បានគូសបញ្ជាក់ថា សមត្ថភាពផ្ទេរបច្ចេកវិទ្យាឌីជីតាល់របស់កូរ៉េខាងត្បូង និងវិស័យជាច្រើនទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានដែលប្រទេសអេស្ប៉ាញកំពុងតែដាក់ចេញអាទិភាព។ លោក Kim បានថ្លែងថា មានឱកាសល្អមួយសម្រាប់កិច្ច​សហប្រតិបត្តិការ និងការគាំទ្រពីសភា ដែលធ្លាប់បានសន្យាលើរបៀបវារៈបែបនេះ។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងរូបនេះ បានស្នើឱ្យមានការគាំទ្រពីប្រទេសអេស្ប៉ាញលើកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍​ពិភពលោក 2030 World Expo ក្នុងទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។ លោកស្រី Batet បានថ្លែងទៀតថា លោកស្រីយល់ថា ទីក្រុង Busan រៀបចំព្រឹត្តិការណ៍នេះបានល្អ និងសូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ច៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.koreaherald.com/view.php?ud=20220913000169



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`