លោក Mohamed Nasheed ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ
លោក Mohamed Nasheed ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ បានសម្តែងក្តីបារម្ភពាក់ព័ន្ធនឹង អត្រាវត្តមានដ៏ទាបរបស់សមាជិកសភា ក្នុងកិច្ចប្រជុំសភា។ សភាម៉ាល់ឌីវមានសមាជិកសភាតំណាង មណ្ឌលបោះឆ្នោតនានា ចំនួន ៨៧រូប។ ប៉ុន្តែនៅពេលសភាបើកសម័យប្រជុំ កាលពីថ្ងៃអង្គារ ទី១៣ ខែ កញ្ញា ឆ្នាំ២០២២ មានសមាជិកសភាតែ ២៤រូបប៉ុណ្ណោះដែលមានវត្តមាននៅក្នុងសាលប្រជុំសភា ក្នុង នោះ មានសមាជិកសភា ៦រូប បានសុំច្បាប់ និង ៣រូបទៀត ចេញទៅបំពេញទស្សកិច្ចផ្លូវការ។
នៅពេលចាប់ផ្តើមសម័យប្រជុំនាថ្ងៃអង្គារនោះ លោក Nasheed បានថ្លែងថា លោកបារម្ភថា មាន សមាជិកសភាតែ ២៤រូបប៉ុណ្ណឹងឯង ដែលមានវត្តមាន នៃសមាជិកសភាជាប់ឆ្នោតទាំង ៨៧រូប។ “នៅក្នុង សភាមួយដ៏មានកិត្តិយស ជាមួយនឹងសមាជិកសភា ៨៧រូប និងទទួលបានប្រាក់បៀវត្សរ៍តាមពេលកំណត់ ប៉ុន្តែមានតែ ២៤រូប មានវត្តមាន នៅពេលសភាចាប់ផ្តើមសម័យប្រជុំ។ លោកគិតថា នេះគឺជាការមិនគោរព ដល់កាតព្វកិច្ចផ្លូវច្បាប់របស់យើង”។
កន្លងមកលោក Nasheed ធ្លាប់បានសម្តែងក្តីបារម្ភពាក់ព័ន្ធនឹងវត្តមានដ៏ទាប នៅពេលសភាបើក សម័យប្រជុំ។ សាធារណជនម៉ាល់ឌីវក៏បានរិះគន់សមាជិកសភា នៅលើបណ្តាញសង្គមចំពោះហេតុផល ដូចគ្នានេះផងដែរ…៕
https://avas.mv/en/122219
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម