លោកបណ្ឌិត Narayan Khadka រដ្ឋមន្រ្តីក្រសួងការបរទេសនេប៉ាល់ និងលោក Li Zhanshu ប្រធានសភាប្រជាជនចិន
កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) ដែលកំពុងបំពេញទស្សកិច្ចនៅក្នុងប្រទេសនេប៉ាល់ នៅតែបន្តមមាញឹកក្នុងជំនួបនយោបាយ នៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូ។ នាពេលរសៀលថ្ងៃដដែល លោក Li បានចួបសន្ទនាជាមួយ លោកបណ្ឌិត Narayan Khadka រដ្ឋមន្រ្តីក្រសួងការបរទេសនេប៉ាល់។ នាពេលព្រឹក លោក Li បានចួប សន្ទនាជាមួយលោក KP Oli ប្រធានបក្សកុម្មុយនិស្ត-ម៉ាកឡេនី (CPN-UML) និងលោក Pushpa Kamal Dahal Prachanda ប្រធានមជ្ឈមណ្ឌលលទ្ធិម៉ៅនិយម។
លោក Li គ្រោងនឹងចូលចួប លោកស្រី Bidya Devi Bhandari ប្រធានាធិបតីនេប៉ាល់ នៅឯវិមាន ប្រធានាធិបតី Rashtrapati Bhavan Sheetal Niwas នារសៀលថ្ងៃពុធនេះ។ កាលពីថ្ងៃចន្ទ កន្លងមក សភានេប៉ាល់បាន និងសភាប្រជាជនចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ៦ចំណុច(MoU)។ លោក Agni Prasad Sapkota ប្រធានសភានេប៉ាល់ និងលោក Li បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ នៅឯពិធីមួយដែលធ្វើឡើងនៅក្នុងវិមានសភា New Baneshwar។ ភាគីទាំងពីរនឹង ផ្លាស់ប្តូរព័ត៌មានសភា ការត្រួតពិនិត្យ និងការអនុវត្តអភិបាលកិច្ចគ្នាទៅវិញទៅមក។ អនុស្សរណៈខាងលើក៏បានលើកឡើងផងដែរពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាគម្រោងប្រកបដោយមហិច្ឆតាមួយ របស់សាធារណរដ្ឋប្រជាមានិតចិន។
អនុលោមតាមកិច្ចព្រមព្រៀងភាគីដដែល ទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអង្គការសភាតំបន់ និងអន្តរជាតិ រួមទាំង សហភាពអន្តរសភា(IPU) និងកិច្ចការដែលជាប្រយោជន៍រួម។ គួរបញ្ជាក់ផងដែរថា លោក Li បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Tribhu van ក្នុងទីក្រុងកដ្ឋមណ្ឌូ កាលពីថ្ងៃចន្ទដើមសប្តាហ៍ ដោយបានដឹកនាំគណៈប្រតិភូដែលមានសមាជិកប្រមាណ ១០០នាក់។ លោក Li កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅក្នុងប្រទេសនេប៉ាល់ តបតាមការអញ្ជើញរបស់លោក Agni Prasad Sapkota ប្រធានសភានេប៉ាល់។ លោកប្រធានសភាប្រជាជនចិនរូបនេះនឹងធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេសមួយ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.khabarhub.com/2022/13/272518/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម