លោក Demetris Syllouris អតីតប្រធានសភានៃសាធារណរដ្ឋស៊ីប
លោក Demetris Syllouris អតីតប្រធានសភានៃសាធារណរដ្ឋស៊ីប រួមជាមួយនឹងអតីតអ្នកនយោ បាយ ១រូប និងមេធាវី ២រូប ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងគប់គិតប្រឆាំងនឹងរដ្ឋ ពាក់ព័ន្ធនឹង រឿងអាស្រូវ “លិខិតឆ្លងដែនមាស”។ កម្មវិធីលិខិតឆ្លងដែនមាស ត្រូវបានលាតត្រដាងកាលពី ២ឆ្នាំមុន បន្ទាប់ពីវីដេអូថតដោយសំងាត់មួយដោយពិធីករទូរទស្សន៍ Al Jazeera បានរកឃើញការជាប់ពាក់ព័ន្ធ របស់លោក Syllouris ក្នុងផែនការមួយដើម្បីជួយឱ្យជនជាតិចិន ១រូប ដែលប្រឈមនឹងការជាប់ពន្ធនាគារ ពីបទលាងលុយកខ្វក់នោះ ឱ្យទទួលបានសញ្ជាតិស៊ីប។
បានវីដេអូខាងលើ ធ្វើឱ្យលោក Syllouris និងសមាជិកសភាផ្សេងទៀតលាលែងពីតំណែង។ កម្មវិធី ទទួលបានលិខិតឆ្លងដែនស៊ីប ដែលត្រូវបានប្រើប្រាស់ដោយពលរដ្ឋរុស្ស៊ីមួយចំនួនធំផងដែរនោះ ក្រោយ មកត្រូវបានបិទ មួយផ្នែកដោយសារតែការដាក់សម្ពាធពីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសស៊ីបបានផ្តល់ជូនអ្នកដាក់ពាក្យស្នើសុំរបស់ដែលហៅថាជា “លិខិតឆ្លងដែនមាស” ដល់ជនទាំង ឡាយណាដែលវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ២.៥លានអឺរ៉ូ(២.៥លានដុល្លារសហរដ្ឋអាម៉េរិក) នៅក្នុងប្រទេសរបស់ខ្លួន…៕
https://gazettengr.com/cyprus-former-parliament-president-faces-trial-over-passport-scandal/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម