logo logo
banner1
ប្រធានសភាប្រជាជនចិនធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់
 

លោក Li Zhanshu​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននៃសាធារណរដ្ឋ​ប្រជាមានិតចិន

(Photo: EPA-EFE/ALEXEI DRUZHININ)

 ​រដ្ឋធានីកដ្ឋមណ្ឌូ៖ កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក Li Zhanshu​ ប្រធានគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននៃសាធារណរដ្ឋ​ប្រជាមានិតចិន​ បានអញ្ជើញមកដល់រដ្ឋធានី​កដ្ឋមណ្ឌូ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល ៤ ថ្ងៃ តបតាមការអញ្ជើញរបស់លោក Agni Prasad Sapkota ប្រធានសភាជាន់ទាបនៃ​សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ (House of Representatives of Nepal)។

​លោកស្រី Sewa Lamsal អ្នកនាំពាក្យក្រសួងការបរទេសនេប៉ាល់ បានថ្លែងថា លោក Li បានអញ្ជើ្ញញមកដល់រដ្ឋធានីកដ្ឋមណ្ឌូតាមជើងយន្តហោះពិសេស កាលពីរសៀល​ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។ លោក Sapkota និង លោក Li គ្រោងបើកកិច្ចពិភាក្សាទ្វេភាគីកម្រិតគណៈប្រតិភូ នៅថ្ងៃអង្គារ ទី១៣    ខែកញ្ញា ឆ្នាំ២០២២ នេះ។ ប្រធានសភាជាន់ទាបនេប៉ាល់រូបនេះ នឹងមានពិធីជប់លៀងទទួលស្វាគមន៍ផ្តល់កិត្តិ​យសជូនលោក​ Li និងសមាជិកគណៈប្រតិភូសភារបស់លោក​ នៅរសៀលថ្ងៃដដែលនោះ។

​ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់នោះ លោក ​Li គ្រោងចូលជួបសំដែងការគួរសមជាមួយ លោក Sher Bahadur Deuba នាយករដ្ឋមន្ត្រីនេប៉ាល់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ និង​លោកស្រី Bidya Devi Bhandari ប្រធានាធិបតីនេប៉ាល់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ លោក​ Li គ្រោងជួបពិភាក្សាការងារ​ជាមួយ​លោក Ganesh Prasad Timilsina ប្រធានសភាជាន់ខ្ពស់   នេប៉ាល់ និងលោកបណ្ឌិត Narayan Khadka រដ្ឋមន្ត្រីក្រសួងការបរទេសនេប៉ាល់នៅថ្ងៃដដែលនោះ។

​លោក​ Li ក៏គ្រោងនឹងបើកកិច្ចប្រជុំដាច់ដោយឡែកមួយផងដែរ ជាមួយលោក Khadga Prasad Sharma Oli អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ និងជាប្រធានបក្សកុម្មុយនិស្ត​នេប៉ាល់-ម៉ាក្សឡេនីន និង លោក Pushpa Kamal Dahal អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានបក្សកុម្មុយនិស្តនេប៉ាល់​(ម៉ៅនិយម) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។ លោក Li នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេសមួយ៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://english.khabarhub.com/2022/12/272195/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`