logo logo
banner1
ប្រជាជនស៊ុយអែត ទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា មួយដ៏ប្រកៀកប្រកិតបំផុត
 

ប្រជាជនស៊ុយអែត បោះឆ្នោតនៅស្ថានីយបោះឆ្នោតមួយនៅក្នុងរាជធានីស្តុកខុល

រាជធានីស្តុកខុល៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ស្ថានីយបោះឆ្នោតបានបើកដំណើរកា​រនៅក្នុងព្រះរាជាណាចក្រស៊ុយអែត​ ក្នុងការបោះឆ្នោតដ៏តានតឹងមួយ រវាងគូប្រកួតប្រជែងមកពីបក្សសម្ព័ន្ធភាពក្រហម (red-alliance) និងបក្សសម្ព័ន្ធភាពខៀវ (blue-alliance)។

​វិបត្តិថាមពល អន្តោប្រវេសន៍ និងសន្តិសុខសង្គម គឺជាបញ្ហាដ៏ចម្បងទាំងបី សម្រាប់អ្នកបោះឆ្នោត ចំនួន ៧.៧៧លាននាក់ ដែលមានកំណត់នៅក្នុងច្បាប់នៅក្នុងប្រទេស​ស៊ុយអែត គឺជាក្តីបារម្ភដ៏ធំបំផុតនៅក្នុងការបោះឆ្នោតនីតិកាលនេះ។ លទ្ធផលនៃការបោះឆ្នោតបឋម​ ត្រូវប្រកាសចេញនៅយប់ថ្ងៃអាទិត្យ។ ការស្ទង់មតិថ្មីៗបំផុតមុនការបោះឆ្នោត​ជ្រើសតាំងសមាជិកសភា ដែលផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ ស៊ុយអែត Swedish Television កាលពីថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា បក្សសម្ព័ន្ធភាព​ក្រហម រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្ស Letf គណបក្ស Green​ និងគណបក្ស Centre ទទួលបានសំឡេងគាំទ្រ ៤៩.៧% ខណៈដែលបក្សសម្ព័ន្ធភាពខៀវ រួមមាន គណបក្ស ​Moderate គណបក្សគ្រិស្តសាសនិកប្រជាធិបតេយ្យ គណបក្សសេរីនិយម និងគណបក្សប្រជាធិបតេយ្យស៊ុយអែតទទួលបានសំឡេងគាំទ្រ ៤៩.៤%។ គណបក្សស្តាំនិយមជ្រុលប្រឆាំងនឹងជនអន្តោប្រវេសន៍ប្រជាធិប    តេយ្យស៊ុយអែតទទួលបានការគាំទ្រ ២១.២%  និងត្រូវបានគេរំពឹងថានឹងក្លាយជាគណបក្សដ៏ធំជាងគេ​លំដាប់ទី២  នៅក្នុងប្រទេសស៊ុយអែត។

ក្រុមអ្នកវិភាគជឿថា សម្ព័ន្ធភាពនយោបាយនៅក្នុងការបោះឆ្នោតលើកនេះ បានផ្លាស់ប្តូរខុសពីការ​ឆ្នោតសភាឆ្នាំ២០១៨ ខណៈដែលគណបក្ស Moderate ពេលនេះមានឆន្ទៈ​ក្នុងការ​សហការជាមួយគណបក្សស្តាំនិយមជ្រុល-ប្រជាធិបតេយ្យស៊ុយអែត ដែលនឹងជួយធ្វើឱ្យបក្សសម្ព័ន្ធភាពខៀវប្រជែងជាមួយនឹងបក្សសម្ព័ន្ធភាពក្រហម ក្នុងសំឡេងគាំទ្រដ៏​ប្រកៀកប្រកិតបំផុតពីសាធារណជន។ គួរបញ្ជាក់ផងដែរថា សភានៃព្រះរាជាណាចក្រស៊ុយអែតមាន ៣៤៩អាសនៈ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកសភា​ ត្រូវបានធ្វើ​ឡើងជារៀងរាល់ ៤ឆ្នាំម្តង៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.chinadaily.com.cn/a/202209/11/WS631dec16a310fd2b29e7715e.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`