logo logo
banner1
ករណីសិក្សា៖ ការចូលរួមរបស់សភាក្នុងផែនការអភិវឌ្ឍជាតិក្នុងប្រទេសអ៊ូហ្គង់ដា
 

វេទិកាសភាអ៊ូហ្គង់ដាស្តីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(UPFSDGs) ដំបូងឡើយមានតួនាទី ត្រឹមតែត្រួតពិនិត្យការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(MDGs)ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានវិវឌ្ឍទៅទទួលខុសត្រូវថែមទៀតលើការត្រួតពិនិត្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ ការងាររបស់វេទិកានេះ ផ្តោតលើការធានាថាច្បាប់និងគោលនយោបាយជាតិ ពិតជាមានលក្ខណៈស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តោតលើការតស៊ូមតិឱ្យមានធនធានគ្រប់គ្រាន់ ផ្តោតលើការត្រួតពិនិត្យការចំណាយ និងផ្តោតលើការធានាឱ្យមានវិធីសាស្រ្តសមាហរណកម្ម(Integrated Appr-oach)ដើម្បីបង្កើនល្បឿនសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សហគមន៍។ វេទិកានេះមានលេខាធិការបច្ចេកទេស​ជាជំនួយការ និងមានសមាជិកមកពីគណបក្ស ទាំងអស់ដែលមានអាសនៈក្នុងសភា។

ការដាក់បញ្ចូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅក្នុងមុខងារស្នូលរបស់សភា

សភានៃប្រទេសអូហ្គង់ដា ដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យជោគជ័យនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។​ ដើម្បីសម្រេចបាននូវតួនាទីនេះ សភាបានបង្កើតច្បាប់ និងការវាយតម្លៃជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិដើម្បីអនុវត្តចំណុចគោលដៅ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ សភាបានបង្កើតនូវឧបករណ៍ចំនួនពីរ សម្រាប់វាយតម្លៃការអនុវត្តតាម​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ​ គឺ(១)វិញ្ញាបនបត្រនៃការអនុវត្តតាម(Certificate of Compliance) និង(២)វិញ្ញា  បនបត្រយែនឌ័រនិងសមភាព (Gender and Equity Certificate)

វិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញវឌ្ឍនភាពនៃការអនុវត្តគោលដៅ

វេទិកាបានបង្កើតនូវវិធីសាស្រ្តចំនួនពីរ គឺដើម្បីនាំឱ្យមានវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ (១)វិធីសាស្រ្តសម្រេចឱ្យបាននូវការផ្តល់សេវា សុខភាពជាសកលសម្រាប់មនុស្សគ្រប់រូប និងការលើកកម្ពស់លទ្ធភាពនៃការទទួលបានការថែទាំសុខភាពដែលមានគុណភាព និង(២)វិធីសាស្រ្តកាត់បន្ថយហានិភ័យនៃ  គ្រោះមហន្តរាយ និងការបញ្ជ្រាបវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​ ទៅក្នុងច្បាប់គោលនយោបាយ និងយុទ្ធសាស្រ្តជាតិ។

ទោះបីជាយ៉ាងនេះក្តី កង្វះខាតថវិកាបានធ្វើឱ្យវេទិកានេះប្រទះបញ្ហាខ្វះខាតបុគ្គលិកលេខាធិការដ្ឋាន ដែលនាំឱ្យមានការលំបាកក្នុងការរកឯកសារសំខាន់ៗ ជាពិសេសឯកសារ​ដែល​ពាក់ព័ន្ធនឹងរឿងរ៉ាវជោគជ័យ និងការអនុវត្តល្អៗដែលកើតឡើងនៅក្នុងប្រទេសផ្សេងៗ…៕

http://ព័ត៌មានពីអង្គការសភាអន្តរជាតិ ១០-០៩-២២- មាស តូនី ប្រែសម្រួលពី៖https://www.ipu.org/news/case-studies/2022-09/parliamentary-engagement-in-national-development-plans-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`