logo logo
banner1
ក្រុមសមាជិកសភាអឺរ៉ុប តែងតាំងលោក Volodymyr Zelensky និងប្រជាជន អ៊ុយក្រែន ជាបេក្ខភាពទទួលពានរង្វាន់សេរីភាពនៃគំនិត «Sakharov»
 

លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

ក្រុមសមាជិកសភាអឺរ៉ុបនៃគណបក្សប្រជាជនអឺរ៉ុប(EPP) បានតែងតាំងប្រជាជនអ៊ុយក្រែន និង លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនជាបេក្ខភាពទទួលពានរង្វាន់សេរីភាពនៃគំនិត Sa  kharov​ សម្រាប់ឆ្នាំ២០២២។ លោកស្រី Rasa Juknevičienė អនុប្រធានក្រុមសមាជិកសភាអឺរ៉ុបនៃ គណបក្ស EPP ទទួលបន្ទុកកិច្ចការបរទេសបានថ្លែងថា  “យើងគ្មានការសង្ស័យឡើយថា ភាពក្លាហាន របស់ប្រជាជនអ៊ុយក្រែនដែលដឹកនាំដោយលោកប្រធានាធិបតី Zelensky សមនឹងទទួលបានពានរង្វាន់ ខាងលើសម្រាប់ឆ្នាំ២០២២នេះ។ ពួកគេបន្តការពារតម្លៃរបស់អឺរ៉ុប លើលើសមរភូមិជារៀងរាល់ថ្ងៃ។ លោកស្រីសង្ឃឹមថា ការតែងតាំងបេក្ខភាពរបស់យើងនេះនឹងទទួលបានការគាំទ្រពីក្រុមគណបក្សនយោ បាយទាំងអស់នៅក្នុងសភាអឺរ៉ុប”។

គួរបញ្ជាក់ផងដែរថា ក្រុមសមាជិកសភាអឺរ៉ុបនៃគណបក្សប្រជាជនអឺរ៉ុប(EPP) គឺជាក្រុមគណបក្ស នយោបាយធំជាងគេនៅក្នុងសភាអឺរ៉ុប ដោយមានសមាជិកចំនួន ១៧៦រូប  មកពីបណ្តាប្រទេសដែលជា សមាជិកសហភាពអឺរ៉ុបទាំងអស់…៕

https://www.eppgroup.eu/newsroom/news/zelensky-and-ukrainians-for-sakharov-prize

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`