លោកស្រី Sahiba Gafarov ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់
រដ្ឋធានីតាស្កិន៖ សារព័ត៌មានអាស៊ែបៃហ្សង់ Azernews បានរាយការណ៍ថា លោកស្រី Sahiba Gafarov ប្រធានសភា (Milli Majlis)នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កំពុងតែបំពេញទស្សនកិច្ចការងារនៅក្នុងរដ្ឋធានីតាស្កិននៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រធានសភាជាស្រ្តីលើកទី១៤(14SWSP)។
គេរំពឹងថា លោកស្រីប្រធានសភាអាស៊ែបៃហ្សង់រូបនេះនឹងឡើងថ្លែងសុន្ទរកថាស្តីពី “ការលុបបំបាត់ហានិភ័យចំពោះការស្ទុះងើបឡើងវិញជាសកល បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩” នៅឯកិច្ចប្រជុំដំបូងនៃកិច្ចប្រជុំកំពូល 14SWSP។ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលខាងលើនេះ សេចក្តីប្រកាសទីក្រុង តាស្កិនមួយនឹងត្រូវបានអនុម័តនៅពេលបញ្ចប់កិច្ចប្រជុំតុមូល ជាមួយនឹងអ្នកចូលរួមទាំងអស់ដែលជា មេដឹកនាំសភានៃបណ្តាប្រទេសនានា។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ច គេរំពឹងថា លោកស្រី Gafarov នឹងចួបជាមួយមេដឹកនាំសភាមួយចំនួន មកពីប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូល 14SWSP។ ដំណើរទស្សនកិច្ចការងាររបស់លោកស្រី Sahiba Gafarov នឹងបន្តរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំកំពូលនៃបណ្តាប្រធានសភាជាស្រ្តីលើកទី១៤(14SWSP) កោះប្រជុំដោយសហភាពអន្តរសភា(IPU) ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភាជាន់ខ្ពស់ (Oliy Majlis) អ៊ូសបេគីស្ថាន បានធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៨ ដល់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលមួយនេះ ផ្តល់ឱ្យស្រ្តីនៅក្នុងមុខតំណែងកំពូលនៃការធ្វើសេចក្តីសម្រេចចិត្តនៃស្ថាប័ននីតិប្បញ្ញត្តិនូវវេទិកាមួយ ក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធគ្នាដែលជារបៀបវាៈនៃផលប្រយោជន៍ជាតិ និងអន្តរជាតិរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលខាងលើនេះ គឺជាការបើកចំហដល់ប្រធានសភាជាស្រ្តីនៃ បណ្តាប្រទេសនានា ក៏ដូចជា ប្រធានសភាជាស្រ្តីថ្នាក់តំបន់ និងអន្តរជាតិ ដែលជាសមាជិកបម្រុងរបស់សហភាពអន្តរសភា(IPU)។ ជាមួយគ្នានោះ ភ្ញៀវសម្រាំងពិសេស ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រធានសភាជាស្រ្តីលើកទី១៤(14SWSP) ផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.azernews.az/nation/199008.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម