logo logo
banner1
សភាដែនកោះសាឡូម៉ូនអនុម័តច្បាប់ពន្យារការបោះឆ្នោតដល់ឆ្នាំ២០២៤
 

ការបោះឆ្នោតសកលថ្នាក់ជាតិនៃប្រទេសដែនកោះសាឡូម៉ូននាពេលខាងមុខ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៤ បន្ទាប់ពីសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម​រដ្ឋធម្មនុញ្ញឆ្នាំ២០២២ ដើម្បីពន្យារពេលការបោះឆ្នោតជាតិ។

លោក Patterson Oti ប្រធានសភាប្រទេសដែនកោះសាឡូម៉ូន បានលើកឡើងថា សមាជិកសភាចំនួន ៣៧រូប ក្នុងចំណោម៤៩រូប ដែលសុទ្ធតែស្ថិតក្នុងជួររដ្ឋាភិបាល បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។ សមាជិកសភាចំនួន១០រូបបានបោះឆ្នោតប្រឆាំង ខណៈដែលសមាជិកសភា ២រូបបានអវត្តមានក្នុងអំឡុងពេលបោះឆ្នោត។

សភានីតិកាលទី១១ ឥឡូវនេះនឹងរំលាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ហើយច្បាប់នេះនឹងលែងមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ការបោះឆ្នោតជាតិ​នឹងប្រព្រឹត្តទៅនៅក្នុងអំឡុងពេល៤ខែចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០២៤៕

https://www.solomontimes.com/news/parliament-passes-bill-to-defer-elections-to-2024/12168



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`