logo logo
banner1
អនុប្រធានរដ្ឋសភាកូរ៉េខាងត្បូងត្រូវបានជ្រើសតាំងជា​ ប្រធានគណបក្សកាន់អំណាចបណ្តោះអាសន្ន
 

លោក Chung Jin-suk អនុប្រធានរដ្ឋសភាកូរ៉េខាងត្បូង និងជាប្រធានគណបក្សកាន់អំណាចបណ្តោះអាសន្ន

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ គណបក្សកាន់អំណាចក្នុង សាធារណរដ្ឋកូរ៉េ គឺគណបក្សអំណាចប្រជាជន (PPP) បានអនុម័តយល់ព្រម​លើ​ការ​ជ្រើសតាំងលោក Chung Jin-suk អនុប្រធានរដ្ឋសភាកូរ៉េខាងត្បូង ធ្វើជាប្រធានគណបក្សបណ្តោះអាសន្នថ្មីរបស់ខ្លួន ដែលបានបញ្ចប់ដំណើរការចាប់ផ្តើម​គណៈកម្មការដឹកនាំបណ្តោះអាសន្នថ្មីមួយ។ គណៈកម្មាធិការជាតិនៃគណបក្សអំណាចប្រជាជន បានសម្រេចលើញត្តិមួយស្តីពី ការតែងតាំងលោក Chung ជាប្រធានគណៈ កម្មាធិការបណ្តោះអាសន្នថ្មី ដែលនឹងចូលជំនួសមន្ត្រីវ័យចំណាស់ ១ រូប ដែលតុលាការបានសម្រេចបញ្ចប់មុខតំណែងជាស្ថាពររបស់លោក កាលពីខែសីហា ឆ្នាំ២០២២។

​កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក Chung សមាជិកសភាដែលមានអាណត្តិ ៥ ឆ្នាំ រូបនេះបានថ្លែង បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់លោកជា​ប្រធាន​គណបក្សបណ្តោះអាសន្នថ្មីថា «លោកនឹងធានាស្ថិរភាពគណបក្សកាន់អំណាចឱ្យបានជោគជ័យក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk-yeol ហើយលោក នឹង​បង្កើតគោលការណ៍គ្រឹះយ៉ាងរឹងមាំសម្រាប់គណបក្សនេះ»។

​លោក Chung ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមសហការីសំខាន់ៗរបស់លោក ប្រធានាធិបតី Yoon ​ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់លោក Yoon ដែលភាសាកូរ៉េហៅថា «Yoon hae kgwan» ទោះបីជាលោកបានបដិសេធអំពីទំនាក់ទំនងនេះ ដោយអះអាងថា លោកកម្រជួបទំនាក់ទំនងផ្ទាល់ជាមួយលោក​ប្រធានាធិបតី Yoon យ៉ាងណាក៏ដោយ។ គណបក្សអំណាចប្រជាជនគ្រោង តែងតាំងសមាជិកគណៈកម្មាធិការបណ្តោះអាសន្នដែលនៅទំនេរជាច្រើនរូប នៅសប្តាហ៍​ខាងមុខនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220908005951315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`