logo logo
banner1
រដ្ឋសភានៃប្រទេសប៊ូរុនឌី ផ្តល់ការទុកចិត្តលើបេក្ខជននាយករដ្ឋមន្ត្រីថ្មី
 

លោក Gervais Ndirakobuca ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី

កាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋប៊ូរុនឌី បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើបេក្ខភាពលោក Gervais Ndirakobuca ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៊ូរុនឌី។ សមាជិករដ្ឋសភាចំនួន ១១៣ រូប ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ បានបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទលើបេក្ខភាពលោក Ndirakobuca ដែលជាបេក្ខភាពតែមួយគត់។ បេក្ខភាពលោក Gervais Ndirakobuca ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី Burundian Evariste Ndayishimiye ដែលក្រោយមកបានចុះហត្ថលេខាលើក្រឹត្យតែងតាំងលោក Gervais Ndirakobuca ជានាយករដ្ឋមន្ត្រី។ លោក Gervais Ndirakobuca ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិវឌ្ឍន៍សហគមន៍ និងសន្តិសុខសាធារណៈ តាំងពីខែមិថុនា ឆ្នាំ២០២០។ លោក Gervais Ndirakobuca ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្រ្តី​ជំនួស​លោក Alain Guillaume Bunyoni ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូច​ដល់សកម្មភាព ​របស់​រដ្ឋាភិបាល…..៕

https://english.news.cn/africa/20220907/50cae802154c4d4a96cb186ff60e2196/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`