ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទទូចឱ្យកែលម្អវេទិកាពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញ
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកែលម្អវេទិកាពិគ្រោះយោបល់សម្រាប់ ក្រុមអ្នកជំនាញ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការពិគ្រោះយោបល់ពីស្ថាប័នពិគ្រោះយោបល់ជំនាញ។ ការកត់សម្គាល់របស់លោក Wang បែបនេះ បានធ្វើឡើងខណៈពេលលោកធ្វើជាអធិបតីក្នុងអង្គប្រជុំក្រុមប្រឹក្សាប្រធាន នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តលើវិធានការងារមួយចំនួនសម្រាប់វេទិកាពិគ្រោះយោបល់របស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនសម្រាប់ក្រុមអ្នកជំនាញ។ លោក Wang បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០២១ មក វេទិកាពិគ្រោះយោបល់នេះ បានប្រារព្ធធ្វើចំនួន ៥៥ លើករួចមកហើយដែលបានផ្តល់គ្រឹះយ៉ាងរឹងមាំសម្រាប់កំណត់ និងធ្វើឱ្យទៅជាទម្លាប់សម្រាប់សមាជិកសភាទាំងអស់។
វិធានការងារទាំងនេះ គួរតែអនុវត្តន៍ឱ្យបានពេញលេញ ដើម្បីឱ្យវេទិកានេះអាចដើរតួនាទីកាន់តែធំឡើងក្នុងដំណើរការពិគ្រោះយោបល់ នេះបើតាមការលើកឡើងរបស់លោក Wang។ កិច្ចប្រជុំនេះក៏បាន ពិនិត្យ និងអនុម័តផងដែរ លើបញ្ជីសំណើសំខាន់ៗរបស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយ ប្រជាជនចិននីតិកាលទី១៣ និងបញ្ជីរបៀបវារៈសំខាន់ៗដែលត្រូវលើកយកមកដោះស្រាយ។
លោក Wang បានថ្លែងថា គុណភាពនៃការដោះស្រាយសំណើមួយ និងសំណើច្រើនរបស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជចិននីតិកាលទី១៣ ត្រូវកែលម្អជាប្រចាំ។ លោក Wang បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្សព្វផ្សាយអំពីបទពិសោធន៍ និងការអនុវត្តការងារពាក់ព័ន្ធសំខាន់ៗនានា៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ http://english.news.cn/20220906/c73388ca929e49d59692ed719736f761/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម