រូបភាពឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
រដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់លើកទី៣ របស់សហភាពអន្តរ-សភា(IPU) ស្តីពីការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) សម្រាប់សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងរដ្ឋធានីអ៊ីសា្លម៉ាបាត។
សន្និសីទខាងលើនេះនឹងត្រូវបានធ្វើឡើងនៅពីក្រោយវាំងនននៃភ្លៀងធ្លាក់ដ៏មហន្តរាយ គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានបង្កផលប៉ះពាល់ដល់មនុស្សជាង ៣៣លាននាក់ នៅតាមតំបន់ ផ្សេងៗទូទាំងប្រទេសប៉ាគីស្ថាន។ សិក្ខាសាលាថ្នាក់តំបន់មួយនេះធ្វើឡើងដើម្បីគូសបញ្ជាក់ពីភាពងាយ រងគ្រោះរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលទទួលរង ផលប៉ះពាល់កាន់តែខ្លាំងឡើងៗមិនធ្លាប់មានពីបម្រែបម្រួលអាកាសធាតុជាសកល។
រដ្ឋសភាប៉ាគីស្ថានប្រើប្រាស់វេទិកានេះ ក្នុងបំណងបង្កើនការយល់ដឹងដល់សមាជិកសភាបរទេសដើម្បីតស៊ូមតិចំពោះបម្រែបម្រួលអាកាសធាតុនៅក្នងតំបន់បានឃើញពីភាពធ្ងន់ធ្ងរ និងទំហំដ៏ធំសម្បើមនៃគ្រោះមហន្តរាយអាកាសធាតុដែលប៉ាគីស្ថានបានចួបប្រទះដោយផ្ទាល់។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះនឹងផ្តល់កិត្តិយសបើកកម្មវិធីដោយលោក Shehbaz Sharif នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន សារស្វាគមន៍របស់លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភាប៉ាគីស្ថាន និងសុន្ទរកថារបស់លោក Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា (IPU)។
សិក្ខាសាលានេះ ក៏មានក្រុមពិភាក្សាស្តីពីការអនុវត្តគោលដៅ SDGs ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការប្រមើមើលការអភិវឌ្ឍជាបរិយាប័ន្ន ការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងមានការងារធ្វើ សមរម្យសម្រាប់យុវជន ការធានានូវការទទួលបានសុខុមាលភាពប្រកបដោយសមធម៌ យន្តការសភា និង ការអនុវត្តក្នុងការធ្វើឱ្យទៅជាទម្លាប់មួយសម្រាប់គោលដៅ SDGs ស្រី្តជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធក្នុងរបៀបវារៈនៃការអភិវឌ្ឍ ការកសាងនូវភាពធន់ដើម្បីរក្សាបាននូវអនាគតរួមសម្រាប់យើងទាំងអស់គ្នា៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/pakistan/na-hosting-3rd-ipu-regional-seminar-on-achie-1558383.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម