logo logo
banner1
ប្រធានសភាប្រជាជនចិន ជំរុញឱ្យមានការផ្លាស់ប្តូរសភាឱ្យកាន់ប្រសើរឡើងនៅក្នុងក្រុមប្រទេស BRICS
 

លោក Li Zhanshu អញ្ជើញចូលរួមក្នុងវេទិកាសភា BRICS តាមប្រព័ន្ធនិម្មិត

កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន (NPC) បានអំពាវនាវ ឱ្យស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេស BRICS (Brazil, Russia, India, China, and South Africa) ដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងឯកភាព BRICS និងធ្វើឱ្យកិច្ច សហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោក Li បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល ថ្លែងទៅកាន់វេទិកាសភា BRICS ដែលលោកបានអញ្ជើញធ្វើជាអធិបតី តាមរយៈប្រព័ន្ធនិម្មិត។

ដោយកត់សម្គាល់ថា ការផ្លាស់ប្តូរមិត្តភាពរវាងស្ថាប័ននីតិប្បញ្ញត្តិបានផ្តល់នូវការធានាផ្នែកច្បាប់ និង ការគាំទ្រគោលនយោបាយដល់កិច្ចសហប្រតិបត្តិការ BRICS លោក Li បានមានប្រសាសន៍ថា សភាប្រជា ជនចិន បានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេស BRICS ដើម្បីលើកកម្ពស់ការអភិវឌ្ឍភាពជាដៃគូ និងរួមចំណែកដល់ការស្តារឡើងវិញ ព្រមទាំងការអភិវឌ្ឍ ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចពិភពលោក។ លោក Li បានអំពាវនាវដល់ស្ថាប័ននីតិប្បញ្ញត្តិ BRICS ឱ្យប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីរក្សាសន្តិភាព និងសន្តិសុខ។ លោក Li ក៏បានជំរុញឱ្យភាគី ទាំងអស់បន្តពង្រឹងការសម្របសម្រួលដើម្បីពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយកត់សម្គាល់ថាការផ្លាស់ប្តូរក្នុងចំណោមស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការ BRICS លោក Li បានអំពាវនាវឱ្យមានការពង្រឹង ការផ្លាស់ប្តូរយ៉ាងសកម្ម ក្នុងចំណោមស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេស BRICS ដើម្បីជំរុញទំនាក់ទំនង លើអភិបាលកិច្ចរដ្ឋ និងការកែលម្អគុណភាពច្បាប់។

ប្រធានសភានៃបណ្តាប្រទេស BRICS ផ្សេងទៀតដូចជា សាធារណរដ្ឋប្រេស៊ីល, សហព័ន្ធរុស្ស៊ី, សាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក៏បានអញ្ជើញចូលរួមក្នុងវេទិកាតាមប្រព័ន្ធនិម្មិតនេះផងដែរ ៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220907/92ee3de4c1544160b00eb6247de6a89a/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`