រូបភាពឯកសារ
ក្រុមសកម្មជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យមកពីក្រុម Thalufah នៅក្នុងព្រះរាជាណាចក្រថៃ បានធ្វើបាតុកមុ្មនៅខាងក្រៅអាគាររដ្ឋសភាថៃ ក្នុងរដ្ឋធានីបាងកក កាលពីវេលាម៉ោង ១០:00 ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ គោលបំណងនៃការធ្វើបាតុកម្មនេះ គឺដើម្បីប្រឆាំងនឹងការអនុវត្តផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលត្រូវបានក្រុមបាតុករទាំងនោះអះអាង រួមមាន ប្រព័ន្ធនយោបាយបច្ចុប្បន្នដែលអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាតែងតាំងដោយយោធាមានសិទ្ធិបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរថៃ ទំនងជានឹងបង្កើនការរឹតបន្តឹងវិធានការសន្តិសុខ រួមទាំងការដាក់ពង្រាយកងកម្លាំងសន្តិសុខជាច្រើននាក់បន្ថែមទៀតនៅសភា និងជុំវិញបរិវេណសភា។ ការរំខានដល់អាជីវកម្ម និងការធ្វើដំណើរនៅក្នុងតំបន់នោះអាចនឹងកើតឡើងនៅជិតកន្លែងធ្វើបាតុកម្មនោះ ជាពិសេស ប្រសិនបើក្រុមសកម្មជនទាំងនោះកាន់កាប់ផ្លូវនានានៅជិតតំបន់នោះ។
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ អាចនឹងកើតមានឡើង។ កងនគរបាលអាចនឹងបំបែកក្រុមហ្វូងបាតុករទាំងនោះ ប្រសិនបើពួកគេប៉ុនប៉ងគេចពីរបាំងការពារសន្តិសុខ។ ការចាប់ខ្លួនក្រុមបាតុករអាចនឹងកើតឡើង ប្រសិនបើកងកម្លាំងសន្តិសុខចាត់ទុកថា ជាសកម្មភាពរំលោភលើវិធានស្តីពី ការរឹតបន្តឹងជំងឺកូវីដ -១៩, ការរំលោភលើច្បាប់ស្តីពី ការជេរប្រមាថព្រះជេស្តា ដែលបានហាមឃាត់មិនឱ្យជេរប្រមាថដែលត្រូវបានអះអាងថា រំលោភលើរាជានិយម ឬការប្រមូលផ្តុំគ្នាជាសាធារណៈដែលច្បាប់មិនបានអនុញ្ញាត៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://crisis24.garda.com/alerts/2022/09/thailand-activists-plan-to-protest-at-national-assembly-in-bangkok-from-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម