logo logo
banner1
ក្រសួងការបរទេសកោះតៃវ៉ាន់៖ សមាជិកសភាបារាំង ៥រូប នឹងអញ្ជើញ មកបំពេញទស្សនកិច្ច នៅក្នុងសប្តាហ៍នេះ
 

ទង់ជាតិនៃសាធារណរដ្ឋចិន(កោះតៃវ៉ាន់)

ក្រសួងការបរទេសនៃសាធារណរដ្ឋចិន(កោះតៃវ៉ាន់)បានឱ្យដឹងថា គណៈប្រតិភូសមាជិកសភានៃ សាធារណរដ្ឋបារាំងចំនួន ៥រូបនឹងបំពេញទស្សនកិច្ចកោះតៃវ៉ាន់ នៅក្នុងសប្តាហ៍នេះ។ នេះគឺជាគណៈ ប្រតិភូកម្រិតខ្ពស់មកពីទ្វីបអឺរ៉ុបដំបូងគេដែលនឹងមកតៃវ៉ាន់ បន្ទាប់ពីមានមន្រ្តីជាបន្តបន្ទាប់ មកពីសហរដ្ឋ អាម៉េរិក ដែលបានធ្វើ​ឱ្យ​ចិនខឹងសម្បាយ៉ាងខ្លាំង។ សាធារណរដ្ឋប្រជាមានិតចិនដែលអះអាងថា តៃវ៉ាន់គឺ ជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់ដ៏ខ្លាំងក្លាពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយនោះ បានលេង ល្បែងសង្រ្គាមក្បែរៗកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ ក្រោយពីលោកស្រី Nancy Pelosi ប្រធាន សភាតំណាងសហរដ្ឋអាម៉េរិកបានអញ្ជើញ​មកកាន់​ទីក្រុងតៃប៉ិ។

ក្រសួងការបរទេសកោះតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូខាងលើគឺជាគណៈប្រតិភូចម្រុះគណបក្ស នឹងដឹកនាំដោយលោក Cyril Pellevat សមាជិកព្រឹទ្ធសភាបារាំង។ គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់មាន បំណងដ៏មុតស្រួចក្នុងការពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេស ដែលមានគំនិតប្រជាធិបតេយ្យ ដូចគ្នា ជាពិសេស ក្នុងពេលដែល​ភាពតានតឹងកាន់តែកើនឡើងជាមួយចិន។ ក្នុងពេលណាមួយ ក្នុងឆ្នាំ ២០២២នេះ គេរំពឹងថានឹងមានដំណើរទស្សនកិច្ចរបស់សមាជិកសភាមកពីប្រទេសអាល្លឺម៉ង់ ចក្រភព អង់គ្លេស និងកាណាដាផងដែរ…៕

https://english.alarabiya.net/News/world/2022/09/06/Taiwan-says-five-French-lawmakers-to-visit-this-week



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`