ប្រធានសភាអេមីរ៉ាតអារ៉ាប់រួមទទួលចួបឯកអគ្គរដ្ឋទូតចិន សាធារណរដ្ឋឆែក និងម៉ុងហ្គោលី
រាជធានីអាប៊ុយដាប៊ី៖៖ កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ«FNC» (សភាអេមីរ៉ាតអារ៉ាប់រួម) បានទទួលចួបដាច់ដោយឡែកពីគ្នានៅឯទីស្នាក់ការក្រុមប្រឹក្សាជាតិ FNC នៅក្នុងទីក្រុងអាប៊ុយដាប៊ី ជាមួយ លោក Zhang Yiming ឯកអគ្គរដ្ឋទូតចិនប្រចាំអេមីរ៉ាតអារ៉ាប់រួម លោក Jiří Slavík ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំអេមីរ៉ាតអារ៉ាប់រួម និងលោក Odonbaatar Shijeekhuu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសម៉ុងហ្គោលីប្រចាំ អេមីរ៉ាតអារ៉ាប់រួម។
ក្នុងអំឡុងពេលនៃជំនួបនោះ ភាគីទាំងអស់បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ចំណងទាក់ទងសភារវាង សភាអេមីរ៉ាតអារ៉ាប់រួម និងសភានៃប្រទេសទាំងបីខាងលើ និងបាន សង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្នា និងអ្នកជំនាញការសភាទៅវិញទៅមក។ ភាគីទាំង ៤ ក៏បានពិភាក្សាគ្នាពីស្ថានភាពវិវត្តន៍ក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ស្ថានភាពនៅមជ្ឈិមបូព៌ា។
លោក Ghobash បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សកម្មភាពសភា ដើម្បីគាំទ្រដល់ តួនាទីរបស់ស្ថាប័នសភា នៅក្នុងកិច្ចការទូត ដោយលោកបានសង្កត់ធ្ងន់ថា អេមីរ៉ាតអារ៉ាប់រួមគឺជាគំរូមួយ ក្នុងការប្រតិបត្តិតាមភាពអត់ឱន និងសហត្ថិភាព(ការនៅរួមរស់ជាមួយគ្នា)។ លោក Ghobash បាន អះអាងពីជំនឿរបស់ប្រទេសលោកថា សន្តិភាពគឺជាជម្រើសជាយុទ្ធសាស្រ្ត និងជាសសរស្តម្ភនៃគោល នយោបាយការបរទេសរបស់ខ្លួន។ ក្រុមប្រឹក្សាជាតិសហព័ន្ធ(FNC)គឺជាស្ថាប័ននីតិប្បញ្ញត្តិមានឆន្ទៈដ៏មុត ស្រួច ក្នុងការជួយរៀបចំអនាគតមួយដែលមានសុវត្ថិភាពជាងមុន តាមរយៈការងាររបស់សមាជិកសភា និងបានកត់សម្គាល់ពីសារៈសំខាន់នៃគណៈកម្មាធិការមិត្តភាពសភា។
លោក Saqr Ghobash បានស្វាគមន៍ដល់លោក Zhang Yiming និងបានជូនពរដល់លោកឱ្យទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអេមីរ៉ាតអារ៉ាប់រួម៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1104815818/Saqr-Ghobash-Receives-Ambassadors-Of-China-Czech-Republic-Mongolia
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម