លោក Mohammed al-Hlbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់
កាលពីថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ លោក Mohammed al-Hlbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានអំពាវនាវឱ្យប្លុកសភារៀបចំការសន្ទនាថ្មីដើម្បីយល់ព្រមលើបញ្ហាផ្សេងៗ រួមទាំងការបោះឆ្នោតមុនកាលកំណត់ផងដែរ។
លោក al-Hlbousi បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “របៀបវារៈនៃកិច្ចសន្ទនា ថ្នាក់ជាតិនាពេលខាងមុខ ត្រូវតែរួមបញ្ចូលបញ្ហាជាច្រើនដែលត្រូវតែមានការឯកភាពគ្នា រួមទាំងការកំណត់ កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសភា និងក្រុមប្រឹក្សាខេត្តមុនកាលកំណត់ មិនឱ្យលើសពីចុងឆ្នាំ២០២៣”។ លោក Al-Halbousi បានអំពាវនាវឱ្យកិច្ចពិភាក្សាអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋ ការបង្កើតរដ្ឋាភិបាលដែលមានអំណាចពេញលេញ ការអនុម័តថវិកាសហព័ន្ធប្រចាំឆ្នាំ បន្ថែមពីលើការ កែប្រែច្បាប់សំខាន់ៗមួយចំនួន។ លោកក៏បានអំពាវនាវឱ្យមានកិច្ចពិភាក្សាអំពីការវិលត្រឡប់ជាបន្ទាន់នៃជន ភៀសខ្លួនទៅកាន់លំនៅឋានរបស់ពួកគេ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋធានីបាកដាដ និងតំបន់ពាក់កណ្តាល ស្វយ័តឃឺដ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ត្រូវបានគេរំពឹងថានឹងអញ្ជើញគណបក្សនយោបាយសម្រាប់ជុំថ្មីនៃការសន្ទនាថ្នាក់ ជាតិ ដើម្បីពិភាក្សាអំពីការជាប់គាំងផ្នែកនយោបាយរយៈពេលជាច្រើនខែនៅក្នុងប្រទេស។ កាលពីខែសីហា គណបក្សនយោបាយអ៊ីរ៉ាក់បានបើកកិច្ចពិភាក្សាជុំគ្នាតបតាមការអញ្ជើញរបស់លោក al-Kadhimi ដើម្បីស្វែងរកផ្លូវចេញពីវិបត្តិដ៏រឹងមាំនៅក្នុងប្រទេស ប៉ុន្តែលោក Moqtada al-Sadr បព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោ មិនបានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សានោះទេ។ ភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះរវាងលោក al-Sadr និងគូប្រជែងរបស់លោកនៅក្នុងក្រប ខ័ណ្ឌសម្របសម្រួលនិកាយស៊ីអ៊ីត ដែលជាក្រុម Umbrella នៃគណបក្សសភានិកាយស៊ីអ៊ីត។
ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ជម្លោះដែលបន្តក្នុងចំណោមភាគីនិកាយស៊ីអ៊ីតបានរារាំងដល់ការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ដែលធ្វើឱ្យវាមិនអាចជ្រើសរើសប្រធានាធិបតីថ្មីដោយសំឡេងភាគច្រើន ២/៣នៃសភាដែលមាន ៣២៩អាសនៈ ក្រោមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220904/be5c5d585d1c480f82aa1bbaf6c72475/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម