រូបកណ្តាល៖ លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់
លោក Denys Shmyhal នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ុយក្រែន បានចួបជាមួយមេដឹកនាំនានានៃក្រុម សមាជិករដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ សេចក្តីថ្លែងការណ៍ខាងលើនេះ ធ្វើឡើងដោយលោក Shmyhal លើកម្មវិធីផ្ញើសារតេឡេក្រាម។ លោកបានសរសេរថា “អ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងខ្លាំង ក្លានៅក្នុងរដ្ឋសភាអាល្លឺម៉ង់។ លោកជឿជាក់បែបនេះនៅពេលជួបជាមួយមេដឹកនាំនានានៃក្រុមសមាជិក រដ្ឋសភាអាល្លឺម៉ង់”។
ជាពិសេស ជំនួបជាមួយសហប្រធានសម្ព័ន្ធភាព ៩០/គណបក្សបៃតង លោកស្រី Ricarda Lang និងលោកស្រី Britta Haßelmann មេដឹកនាំសម្ព័ន្ធភាព៩០/គណបក្សបៃតង នៅក្នុងរដ្ឋសភាអាល្លឺម៉ង់ លោក Shmyhal បានពិភាក្សាពីការធ្វើសមាហរណកម្មរបស់អ៊ុយក្រែនចូលក្នុងអឺរ៉ុប ដំណើរការកំណែ ទម្រង់ក្នុងប្រទេសអ៊ុយក្រែន និងស្ថានការណ៍នៅឯរោងចក្រថាមពលបរមាណូ Zaporizhzhia (ZNPP)។ គួររំលឹកផងដែរថា បច្ចុប្បន្នលោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal កំពុងតែបំពេញទស្សនកិច្ច ការងារនៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់…៕
https://menafn.com/1104809877/PM-Shmyhal-Meets-With-Bundestag-Faction-Leaders-To-Discuss-Situation-At-ZNPP-Military-Needs
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម