logo logo
banner1
ប្រធានសភាអឺរ៉ុប៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន ទទូចឱ្យសហភាពអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន រហូតដល់សង្រ្គាមត្រូវបានបញ្ចប់
 

លោក Denys Shmyhal នាយករដ្ឋមន្រ្តីប្រទេសអ៊ុយក្រែន

​លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានថ្លែងថា កាលពីថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ   ២០២២ លោក Denys Shmyhal នាយករដ្ឋមន្រ្តី​នៃ​ប្រទេសអ៊ុយក្រែនបានទទូចឱ្យសហភាពអឺរ៉ុបបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធា ព្រមទាំងរក្សាការគាំទ្រ​របស់ខ្លួន​ចំពោះ​រដ្ឋាភិបាលទីក្រុងកៀវ នៅក្នុងជម្លោះជាមួយសហព័ន្ធរុស្ស៊ី។ លោក Shmyhal បានចួបពិភាក្សាការងារជាមួយសមាជិកសភាអឺរ៉ុប​ជាច្រើនរូប នាព្រឹកថ្ងៃចន្ទដដែលនោះ ក្នុងនោះរួមទាំង លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបផងដែរ។

​លោកស្រី Metsola បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា “ការទាមទាររបស់លោក Shmyhal ដើម្បីឱ្យសហភាពអឺរ៉ុបធ្វើតាមការប្តេជ្ញា​ចិត្ត​របស់ខ្លួនដែលបានសន្យាពាក់ព័ន្ធនឹងការផ្តល់ជំនួយហិរញ្ញវត្ថុ ប៉ុន្តែក៏គាំទ្រដល់យោធា និងភស្តុភាផងដែរ”។ លោកស្រី Metsola បានថ្លែងបន្តថា ការពិភាក្សាជាមួយលោក Shmyhal ផ្តោតលើថាតើ ទណ្ឌកម្មលើរុស្ស៊ីទទួលបានផលដែរឬយ៉ាងណា ថាតើ សហភាពអឺរ៉ុបគួរតែពង្រីកការដាក់​ទណ្ឌកម្ម​ទៅលើសេដ្ឋកិច្ច​ឌីជីថល ការបន្តសកម្មភាពរបស់ក្រុមហ៊ុនសហភាពអឺរ៉ុបខ្លះ នៅក្នុងប្រទេសរុស្ស៊ី និងថាតើ គួរអនុញ្ញាតឱ្យទេសចរណ៍​រុស្ស៊ី​​​ប​ន្តចូលក្នុងប្លុកអឺរ៉ុបទៀត ឬយ៉ាងណា។

លោកស្រី Metsola បានថ្លែងបញ្ជាក់ថា ប្រធានក្រុមគណបក្សនយោបាយនានានៅក្នុងសភាអឺរ៉ុប បានអះអាងពីការគាំទ្ររបស់ពួកគេជាឯកច្ឆន្ទ​ចំពោះ​អ៊ុយក្រែន រួមទាំង បេក្ខភាពជាសមាជិកសហភាពអឺរ៉ុបផងដែរ។ លោកស្រី Metsola យល់ថា មានហានិភ័យមួយដែលអឺរ៉ុបកំពុងតែ​ប្រឈម​ជាមួយនឹងការកើនឡើងស្រឺតៗនៃតម្លៃ ជាពិសេស តម្លៃថាមពល ដោយភ្លេចគិតពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ “ហានិភ័យនោះគឺថា យើងបែរជាងាកចេញ ក្នុងពេលដែលប្រជាជនអ៊ុយក្រែនរាប់លាននាក់មានអារម្មណ៍ថា ពួកគេគ្មានឱកាស មិនថាការផ្លាស់ទីជម្រកនៅក្នុងប្រទេស ឬចេញក្រៅប្រទេសអ៊ុយក្រែន នៅខែក្រោយ ឬឆ្នាំក្រោយ…ដូច្នឹងការឆ្លើយតបរបស់យើងចាំបាច់ត្រូវតែគាំទ្រដល់ប្រទេសអ៊ុយក្រែន​ដោយឥតងាករេ”៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/headlines/2167940-ukraine-pm-urges-eu-to-stay-the-course-on-war-support

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`