លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC)
លោក Li Zhanshu ប្រធានសភាប្រជាជនចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ នៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោក Agni Prasad Sapkota ប្រធាន សភាតំណាងនេប៉ាល់។ នេះបើតាមមន្រ្តីនេប៉ាល់បានថ្លែងឱ្យដឹង។ ដំណើរទស្សនកិច្ចរបស់លោក Li នៅ មិនទាន់បានប្រកាសជាផ្លូវការ ពីភាគីទាំងពីរនៅឡើយទេ ប៉ុន្តែការរៀបចំបានឈានដល់ដំណាក់កាល ចុងក្រោយហើយ។ មន្រ្តី ១រូប នៃក្រសួងការបរទេសនេប៉ាល់បានផ្តល់ព័ត៌មានឱ្យដឹងបែបនេះ។
លោក Li គឺជា មន្រ្តីចិនជាន់ខ្ពស់បំផុត ដែលនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេប៉ាល់ បន្ទាប់ពីលោក Xi Jinping ដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់ កាលពីខែតុលា ឆ្នាំ២០១៩។ ក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចលោក Li នឹងមានជំនួបទ្វេភាគីជាមួយលោក Sapkota ហើយលោកក៏នឹងចូល ចួបសម្តែងការគួរសមលោកស្រី Bidya Devi Bhandari ប្រធានាធិបតីនេប៉ាល់ និងលោកនាយករដ្ឋមន្រ្តី Bahadur Deuba។ បើទោះបីជា មានគណៈប្រតិភូកម្រិតសភាជាច្រើនបានមកបំពេញទស្សនកិច្ចនៅក្នុង ប្រទេសនេប៉ាល់ជាធម្មតា ប៉ុន្តែនេះគឺជាលើកទី១ហើយ ដែលមានគណៈប្រតិភូសភាប្រជាជនចិនបែប នេះមកកាន់ប្រទេសនេប៉ាល់…៕
https://english.onlinekhabar.com/china-speaker-li-zhanshu-coming-nepal.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម