តុលាការធម្មនុញ្ញនៃសាធារណរដ្ឋកូរ៉េ បើកសវនាការស្តីពី ភាពស្របច្បាប់របស់ច្បាប់ស្តីពី សញ្ជាតិ (Yonhap)
រដ្ឋធានីសេអ៊ូល៖ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) បានអនុម័តយល់ព្រមលើសេចក្តីព្រាង ច្បាប់មួយ ក្នុងគោលបំណងផ្តល់ពេលវេលាច្រើនថែមទៀតសម្រាប់អ្នកដែលមានសញ្ជាតិច្រើនរាយការណ៍ អំពី ការលាលែងសញ្ជាតិកូរ៉េខាងត្បូងរបស់ខ្លួន។ ការកែសម្រួលសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញឆ្នាំ២០២០។ មាត្រាមួយចំនួននៃច្បាប់ស្តីពី សញ្ជាតិនេះបានដាក់កាតព្វកិច្ច និងការរឹតត្បិតលើអ្នកមានសញ្ជាតិច្រើនក្នុងការមានសញ្ជាតិ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។
ច្បាប់ដែលបានកែសម្រួលរួចនេះ នឹងចូលជាធរមាននៅខែតុលា ឆ្នាំ២០២២ ខាងមុខ ហើយអ្នក ដែលមានសញ្ជាតិច្រើនតាំងពីដើមមក នឹងតម្រូវឱ្យលាលែងសញ្ជាតិកូរ៉េខាងត្បូង ទោះបីជា ក្រោយពេលដាក់ពាក្យស្នើសុំក៏ដោយ ប្រសិនបើពួកគេមានហេតុផលត្រឹមត្រូវ ដូចជា គុណវិបត្តិក្នុងការជ្រើសរើសការងារជាដើម។ ច្បាប់នេះបានកំណត់អំពីអ្នកមានសញ្ជាតិច្រើនពីដើមមក ខណៈដែលអ្នកទាំងនោះបានកើត និងរស់នៅបរទេស និងអ្នកដែលបានធ្វើអន្តោប្រវេសន៍នៅប្រទេសផ្សេងៗ មុនអាយុ ៦ ឆ្នាំ។
ច្បាប់ដែលត្រូវបានកែសម្រួលនេះ ក៏បានកំណត់ផងដែរអំពី ការបង្កើតនីតិវិធីថ្មី ដើម្បីអនុញ្ញាតឱ្យ លាលែងសញ្ជាតិ ក្នុងករណីលើកលែង ដែលត្រូវបានទទួលស្គាល់ដោយក្រសួងយុត្តិធម៌។ រហូតមកដល់ពេលនេះ អ្នកមានសញ្ជាតិច្រើនដែលជាប់កាតព្វកិច្ចយោធានៅក្នុងប្រទេស ត្រូវបានគេតម្រូវឱ្យជ្រើសរើសសញ្ជាតិមួយនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ខណៈដែលពួកគេគ្រប់អាយុ ១៨ ឆ្នាំ។
ប្រសិនបើពួកគេចង់លាលែងសញ្ជាតិកូរ៉េខាងត្បូង បន្ទាប់ពីគោលការណ៍កំណត់ត្រូវបានអនុម័ត យល់ព្រម ពួកគេត្រូវបំពេញកាតព្វកិច្ចយោធា ឬរង់ចាំរហូតដល់អាយុ ៣៦ ឆ្នាំ នៅពេលដែលកាតព្វកិច្ចយោធាអស់សុពលភាព។ វិធានការច្បាប់នេះ បានបង្កឱ្យមានការរិះគន់ថា ច្បាប់នេះរឹតបន្តឹងសិទ្ធិអ្នកមានសញ្ជាតិច្រើនជ្រុល៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220901007700315?section=news
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម