លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប
វិបត្តិស្បៀងអាហារនៅទ្វីបអាហ្រ្វិកអាចនាំឱ្យមាន “ចលនាទ្រង់ទ្រាយធំ” នៃជនទេសន្តរប្រវេសន៍មកកាន់សហភាពអឺរ៉ុប។ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានថ្លែងប្រាប់សារព័ត៌មាន Lusa ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន EURACTIV បែបនេះ នៅក្នុងបទសម្ភាសមួយ មុនពេលលោកស្រីធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសព័រទុយហ្គាល់។ លោកស្រី Metsola បានថ្លែងបន្ថែមថា អស្ថិរភាពនយោបាយនៅទូទាំងប្លុក ក៏កំពុងមានការកើនឡើងផងដែរ ដោយសារតែវោហាសាស្រ្តប្រជានិយមជន(populist rhetoric)។
លោកស្រីប្រធានសភាអឺរ៉ុបរូបនេះបានថ្លែងបន្តថា “ក្តីព្រួយបាម្ភជាយូរមកហើយរបស់លោកស្រីនោះ គឺការប្រឈមនឹងការផ្គត់ផ្គង់ដែលយើងមានក្នុងការដឹកជញ្ជូន គ្រាប់ធញ្ញជាតិ ស្បៀងអាហារ ទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជី ជាដើម មកកាន់បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកនឹងបន្តក្លាយជាបញ្ហាប្រឈមដ៏ធំមួយ”។ នេះមានន័យថា វាមិនមែនគ្រាន់តែជាវិបត្តិថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិបត្តិអត់ឃ្លាន វិបត្តិស្បៀងអាហារផងដែរ នៅក្នុងទ្វីបអាហ្រ្វិក។ លោកស្រីបានទាញហេតុផលថា សហភាពអឺរ៉ុបចាំបាច់ត្រូវតែ “ត្រៀមរៀបចំសម្រាប់ការទទួលយកការធ្វើដំណើរទ្រង់ទ្រាយធំរបស់ប្រជាជនអាហ្រ្វិក មកកាន់សហភាពអឺរ៉ុប”។
យើងក៏ត្រូវយល់ដឹង និងពន្យល់ដល់ប្រជាជន និងចំនួនប្រជាជនរបស់យើងថា យើងកំពុងចូលក្នុងអំឡុងពេលនៃភាពមិនអំណោយផលដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែវាមិនមែនតែយើងទេ វាស្ថិតក្នុងកម្រិតសកល ទៅហើយ។ លោកស្រី Metsola បានសង្កត់ធ្ងន់បែបនេះ ដោយរំលឹកដល់វិបត្តិជាច្រើន ដូចជា វិបត្តិថាមពល និងវិបត្តិនៃការឡើងថ្លៃដែលសហភាពអឺរ៉ុបកំពុងតែប្រឈមផងដែរ។
សហភាពអឺរ៉ុបបានទទួលយកប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ តាមរយៈការការពារបណ្តោះអាសន្ន ហើយក៏មានអ្នកខ្លះបានត្រឡប់ទៅកាន់ ប្រទេសរបស់ពួកគេវិញហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ “យើងមិនទាន់មានល្បឿនលឿនគ្រប់គ្រាន់ក្នុងការដោះស្រាយអ្វី ដែលនឹងកើតមានឡើងពិតប្រាកដក្នុងពេល ឆាប់ៗនេះ ហើយរដូវរងាដ៏អាក្រក់នឹងវាយប្រហារមនុស្សគ្រប់គ្នាពាក់ព័ន្ធនឹងការកើនឡើងនៃវិបត្តិ”។ ដូច្នឹង យើងចាំបាច់ត្រូវចៀសវាងនូវ “វោហាសាស្រ្តប្រជានិយមជនដែលនឹងធ្វើឱ្យអស្ថិរភាពនយោបាយអាចនឹងកើតមានឡើងភ្លាមៗ”៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/short_news/eu-parliament-chief-warns-of-mass-migration-due-to-africa-food-crisis/,
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម