លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC)
រដ្ឋធានីប៉េកាំង៖ លោក Li Zhanshu សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោ- បាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) បានទទួលចួបជាមួយលោក Andrey Denisov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំសាធា រណរដ្ឋប្រជាមានិតចិន ដែលត្រូវចប់អាណត្តិ។ ក្នុងអំឡុងពេលនៃជំនួបនោះ លោក Li បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោក Denisov សម្រាប់មិត្តភាពចិន-រុស្ស៊ី។
លោក Li បានថ្លែងថា ក្រោមមគ្គុទេសក៍ដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចំណងទាក់ទង ចិន-រុស្ស៊ីតែងតែរក្សាបាននូវទិសដៅមួយដ៏ត្រឹមត្រូវ។ ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ បានពង្រឹងនូវជំនឿទុកចិត្តនយោបាយទៅវិញទៅមក បានពង្រឹងនូវកិច្ចសម្របសម្រួលជាយុទ្ធសាស្រ្ត និង កិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងស៊ីជម្រៅ។ លោក Li បានថ្លែងបន្ថែមថា ភាគីទាំងពីរបានបង្ហាញពីអត្ថន័យដ៏សំបូរបែបនៃភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី ជាមួយនឹងសកម្មភាពជាក់ស្តែង ដែលជាការសង្កត់ធ្ងន់បន្ថែមពីតម្លៃដ៏ពិសេសនៃចំណងទាក់ទងរបស់ប្រទេសទាំងពីរ។
លោក Li បានថ្លែងបន្តថា សភាប្រជាជនចិនមានឆន្ទៈក្នុងការថែរក្សានូវការផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវមិត្តភាពដ៏ជិតស្និទ្ធជាមួយសភានៃសហព័ន្ធរុស្ស៊ី ដោយផ្តល់នូវការធានាផ្លូវច្បាប់មួយដ៏រឹងមាំដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា។ លោក Li បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោក Denisov ចំពោះមិត្តភាពចិន-រុស្ស៊ី និងសង្ឃឹមថា លោក Deni sov នឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្រាប់ភាគីរុស្ស៊ី លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសចិនដែលត្រូវចប់អាណត្តិ Andrey Denisov បានថ្លែងថា លោកមានឆន្ទៈក្នុងការបន្តជំរុញមិត្តភាពរវាងប្រទេសទាំងពីរ៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ http://english.news.cn/20220831/6d7a5e3648c1413f95230a1d9d9acfba/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម