logo logo
banner1
សភាអ៊ីរ៉ាក់ ប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ក្រោយការប៉ះទង្គិចគ្នា
 

កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋអ៊ីរ៉ាក់បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ បន្ទាប់ពីផ្ទុះអំពើហិង្សាផ្ទៃក្នុងនិកាយ Shiite ដែលបណ្តាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ ៣០នាក់ និងរងរបួសរាប់រយនាក់ នៅក្នុងរដ្ឋធានីបាកដាដ នាពេលថ្មីៗនេះ។ លោក  Mohammed al-Hal bousi ​ប្រធានសភាអ៊ីរ៉ាក់បានប្រកាស “កាន់ទុក្ខរយៈពេល ៣ថ្ងៃ នៅក្នុងសភាដល់ព្រលឹងរបស់ទុក្ករបុគ្គល អ៊ីរ៉ាក់រាប់ពី​បាតុករដល់កងកម្លាំងសន្តិសុខ” តាមសំណើរបស់សមាជិកសភា។ នេះបើតាមសេចក្តីថ្លែង ការណ៍មួយដែលផ្សព្វផ្សាយលើគណនីបណ្តាញ​សង្គមរបស់លោក។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងបន្ថែមថា លោក Mustafa al-Kadhimi នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ក៏បានអំពាវនាវឱ្យមានការកាន់ទុក្ខជាសាធារណៈ​ផងដែរ​នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានហេតុការណ៍ ថ្មីៗនេះបានកើតមានឡើងនៅក្នុងសាធារណរដ្ឋអ៊ីរ៉ាក់…៕

https://www.rudaw.net/english/middleeast/iraq/310820222



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`