លោក Li Zhanshu មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ
កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន (NPC) បានអំពាវនាវដល់សហការីរបស់លោកឱ្យធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយចូលជ្រៅទៅក្នុងការពិតនៃជីវិត ដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអនុវត្តរបស់ពួកគេ។
ដោយលើកឡើងពីសារៈសំខាន់នៃការស៊ើបអង្កេត និងការស្រាវជ្រាវ លោក Li បានមានប្រសាសន៍ ថា សកម្មភាពស្រាវជ្រាវដែលរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន គួរតែត្រូវបានពង្រឹង និងកែលម្អ ដើម្បីជួយសមាជិកសភាឱ្យទំនាក់ទំនងជាមួយប្រជាជនកាន់តែប្រសើរឡើង សង្កេត មើលមនោសញ្ចេតនាសាធារណៈ ប្រមូលគំនិតពីប្រជាជន និងធ្វើការដើម្បីផ្តល់ផលប្រយោជន៍ដល់ជីវិតរបស់ពួកគេ។ លោក Li បានកោតសរសើរចំពោះការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលកំពុងកាន់អំណាច ដោយលោកមានប្រសាសន៍ថា សកម្មភាពស្រាវជ្រាវដែលពួកគេបានរៀបចំសម្រាប់តំណាងរាស្រ្តបាននាំឱ្យមានរបាយការណ៍ប្រកបដោយគុណភាព ដែលជាជំនួយដ៏អស្ចារ្យដល់ការអនុវត្តច្បាប់ និងការដោះស្រាយកង្វល់សាធារណៈ។
លោក Li បានស្នើឱ្យសមាជិកសភាស្វែងរកបញ្ហាទូទៅ និងលេចធ្លោបំផុតតាមរយៈការស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានហ្មត់ចត់បន្ថែមទៀត ហើយដាក់ចេញនូវសំណើ និងសំណូមពរប្រកបដោយគុណភាពខ្ពស់ ៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220831/bc94d395adae49b59973361c89a1c9a9/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម